ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រសាត់​អត្តសញ្ញាណ​ខ្មែរ​នៅ​ព្រះ​សីហ​នុ​នាំ​ឱ្យ​មានការ​បា​រម្ភ…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ចេញ​បទបញ្ជា​ឱ្យ​​ពង្រឹង​អត្តសញ្ញាណ​កម្ពុជា​នៅ​ខេត្ត​ព្រះ​សីហ​នុ ខ​ណៈដែល​ខេត្ត​នេះ​ សម្បូរ​ដោយ​ជនជាតិ​ចិន​ និង​អក្សរ​ចិន​តាម​ផ្លា​ក​យីហោផ្សេង​ៗ…

ខេត្តព្រះសីហនុ ៖ សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ចេញ​បទបញ្ជា​ឱ្យ​​ពង្រឹង​អត្តសញ្ញាណ​កម្ពុជា​នៅ​ខេត្ត​ព្រះ​សីហ​នុ ខ​ណៈដែល​ខេត្ត​នេះ​ សម្បូរ​ដោយ​ជនជាតិ​ចិន​ និង​អក្សរ​ចិន​តាម​ផ្លា​ក​យីហោផ្សេង​ៗ ​។

សម្តេច​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​នេះ នៅ​ពេល​ប្រកាស​ផ្ទេរតំណែង​អភិបាលខេត្ត​ពី​លោក យន្ត មីន មក លោក គួ​ច ចំរើន ​នៅ​ថ្ងៃ​ទី២៩​ មិថុនា​ នេះ ។

សម្តេច​មាន​ប្រសាសន៍​ថា ​ការ​អភិវឌ្ឍ​ន៍នៅ​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​រក្សា​ឱ្យ​បាន​ដាច់ខាត​អត្តសញ្ញាណ​ខ្មែរ ​។យើង​ចាំ​មើល​ថា ​តើ​លោក គួ​ច ចំរើន ​នឹង​ស្តារ​ឡើង​វិញ​អត្តសញ្ញាណ​កម្ពុជា​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ល្អ​កម្រិត​​​​ណា​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ