ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​បុរស​ជន​ជាតិ​កាណា​ដា​ម្នាក់​នាំ​ក្មេង​ប្រុស​វ័យ​១៤​ឆ្នាំ​ទៅ​រួម​ភេទ​នៅ​សណ្ឋា​គារ​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​ជន​ជាតិ​កាណា​ដា​ម្នាក់​ត្រូវ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មករា​២០១៤ ក្រោយ​ពី​សង្ស័យ​ថា ជន​បរទេស​រូប​នេះ​នាំ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ទៅ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​សណ្ខា​គារ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្សារ​បឹង​ឈូក

ខេត្ត​បាត់​ដំបង​ ៖ បុរស​ជន​ជាតិ​កាណា​ដា​ម្នាក់​ត្រូវ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មករា​២០១៤ ក្រោយ​ពី​សង្ស័យ​ថា ជន​បរទេស​រូប​នេះ​នាំ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ទៅ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​សណ្ខា​គារ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្សារ​បឹង​ឈូក ភូមិ​ព្រែក​មហា​ទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​។

មន្ត្រី​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​បាន​ប្រាប់​ថា ជន​បរទេស​ដែល​ឃាត់​ខ្លួន​​នេះ​ឈ្មោះ​ VADIN SCOD អាយុ​៤៣​ឆ្នាំ ជា​ជន​ជាតិ​កាណាដា​ ចូល​មក​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​អ្នក​ទេសចរ​។ មន្ត្រី​ដដែល​បន្ត​ថា ជន​បរទេស​រូប​នេះ​បាន​នាំ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ទៅ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​សណ្ឋា​គារ​ហាំង​ឡាយ​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៨.២០០​រៀល​។

សមត្ថ​កិច្ចថា កម្លាំង​ជំនាញ​បាន​ឆ្មក់​ចូល​ទៅចាប់ខ្លួន​ ខណៈ​ដែល​បុរស​បរទេស​នោះ​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់ និង​ចំ​ពេល​ក្មេង​ប្រុស​នោះ​ដើរ​ចុះ​ពី​សណ្ឋា​គារ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​រួច​។

​តាម​ការ​សាក​សួរ​ជំហាន​ដំបូង​ជន​ជាតិ​កាណា​ដា​រូប​នេះ​បាន​ឆ្លើយ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្មេង​ប្រុស​នោះ​។ ជុំ​វិញ​ករណី​នេះ​លោក​កុយ ហៀង បញ្ជាក់​ថា ជន​ជាតិ​កាណា​ដា​នេះ​អាច​នឹង​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ទិញ​ពេស្យា​ចារកុមារ​៕