ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ស៊ើបការណ៍​ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​យុទ្ធវិធី​ថ្មើរ ជើង ថ្នាក់​កងអនុសេនាតូច-ធំ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ សិក្ខាកាម​យោធា​ចំនួន​១២៩​នាក់​មក​ពី​តាម​បណ្តា​កងពល​វរ​ការពារ​ព្រំដែន សឹក​រង​ទាំង​៤​ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ…

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ សិក្ខាកាម​យោធា​ចំនួន​១២៩​នាក់​មក​ពី​តាម​បណ្តា​កងពល​វរ​ការពារ​ព្រំដែន សឹក​រង​ទាំង​៤​ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ និង​អង្គភាព​ជំនាញ​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ត្រូវ​បាន​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ស៊ើបការណ៍​ប្រដាប់​អាវុធ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​យុទ្ធវិធី​ថ្មើរជើង ថ្នាក់​កងអនុសេនាតូច កងអនុសេនាធំ នៅ​សាលា​ពល​ទាហាន​ទី​៥ បឹង​ជរា​ជ ស្ថិត​នៅ​ភូមិ បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​នាយសេនាធិការ មេបញ្ជាការ​គ្រប់​តាម​អង្គភាព អាវុធហត្ថ​ស្រុក អធិការ​ស្រុក អភិបាលស្រុក​បាណ​ន់​បាន​មក​ចូលរួម ។

លោក​វរសេនីយ៍ត្រី សោម សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥ បាន​អាន​របាយការណ៍ ស្វាគមន៍ ដែល​មាន​ពេលវេលា​ហ្វឹកហ្វឺន​រួម​ចំនួន​៩១​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ​ទៅ​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​មាន​ខ្លឹមសារ​យោធា​រួម យុទ្ធវិធី​ថ្មើរជើង បច្ចេកទេស​អាវុធ​ថ្មើរជើង អប់រំ​ចិត្តសាស្ត្រ និង​វិធីសាស្ត្រ​ហ្វឹកហ្វឺន​មាន ប្រមូលផ្តុំ​រៀន​ទ្រឹស្តី​ក្នុង​ថ្នាក់ និង​អនុវត្តន៍​ជាក់ស្តែង​នៅ​ទីលានប្រយុទ្ធ បែងចែក​ជា​១​ថ្នាក់ ហើយ​រៀបចំ​ជា​ក្រុម​ៗ​ដើម្បី​ធ្វើការ​ហ្វឹកហាត់ រៀបចំ​កងអនុសេនាធំ​គ្របគ្រង និង​កីឡា ហាត់​ក្រៅ​ម៉ោង​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច ដោយ​មានការ​ជួយ​ផ្តល់​ធានា​ការ​ស្នាក់​នៅ​ហូប​ចុក​១​ថ្ងៃ​៣​ពេល ឧបត្ថម្ភ​ពី​នាយកដ្ឋាន​ផ្គត់​ផ្គង​ក្រសួងការពារជាតិ មេបញ្ជាការ​កងទ័ពជើងគោក និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​ទៀត​ចំពោះ​ជំនាញ​កងទ័ព​ឲ្យ​កាន់តែ​មាន​គុណភាព​សម្រាប់​ពេល​អនាគត ។

បន្ទាប់​មក លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​ផ្តាំផ្ញើ​ថា នេះ​គឺជា​ការ​បណ្តុះបណ្តាល​ទាហាន​វ័យក្មេង​សម្រាប់​បន្ត​វេ​ណ​ដែល​គុណភាព​នៅ​សាលា​គឺ​វា​មាន​ខុស​គ្នា​ពី​នៅ​ក្នុង​អង្គភាព ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នោះ​សូម​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ល្អ​ពេល​ត្រឡប់​យក​ទៅ​ធ្វើ​ក្នុង​អង្គភាព​វិញ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក​ជួយ​ឧបត្ថម្ភ​កម្មវិធី​ចំនួន​២​លាន​រៀល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ