ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អាច​គួរ​តែ​ចៀស​វាង​ការ​ញ៉ាំ​អាហារ​ពេល​​យប់​ជ្រៅ ព្រោះ​តែ​មូល​ហេតុ​៥​នេះ

4 ឆ្នាំ មុន

តើ​អ្នកមាន​យល់​ថា ខ្លួនឯង​ចេះ​តែ​ភ្ញាក់​ពី​គេង​កណ្តាល​យប់​ដើម្បី​ទៅ​ផ្ទះបាយរ​កអី​ញ៉ាំ​ជា​ញឹកញាប់​ដែរ​ទេ? បើសិនជា​រឿង​នេះ​អ​ញ្ជឹ​ង​មែន អ្នក​ប្រហែលជា​ឆ្ងល់​ហើ​យថាហេតុ​អ្វី​បានជា​ការ​ញ៉ាំ​អាហារ​ពេល​យប់​អ្នក​មិន​គ្រប់គ្រាន់​ចំពោះ​ការ​បំបាត់​ភាព​ឃ្លាន​។​ខណៈ​ពេល​ដែល​ការ​ញ៉ាំ​អាហារ​សម្រន់​នៅ​ពេល​យប់​ជ្រៅ​មិនមែន​ជា​បញ្ហា​ធំដុំ តែ​វា​ក៏​ជា​រឿង​គួរតែ​ចៀសវាង​ដែរ ដោយសារ​តែ​វា​មានគុណ​វិ​បត្ត​ច្រើន​។ ១-ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ហើយ​ក្រពះ​មិន​កិន​ទៀត ៖ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ប្រហែលជា​បណ្តាល​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​ក្រពះ ជា​ពិសេស​មិន​ងាយ​រំលាយ​ស្រួល​តែ​ម្តង​។…

តើ​អ្នកមាន​យល់​ថា ខ្លួនឯង​ចេះ​តែ​ភ្ញាក់​ពី​គេង​កណ្តាល​យប់​ដើម្បី​ទៅ​ផ្ទះបាយរ​កអី​ញ៉ាំ​ជា​ញឹកញាប់​ដែរ​ទេ? បើសិនជា​រឿង​នេះ​អ​ញ្ជឹ​ង​មែន អ្នក​ប្រហែលជា​ឆ្ងល់​ហើ​យថាហេតុ​អ្វី​បានជា​ការ​ញ៉ាំ​អាហារ​ពេល​យប់​អ្នក​មិន​គ្រប់គ្រាន់​ចំពោះ​ការ​បំបាត់​ភាព​ឃ្លាន​។​ខណៈ​ពេល​ដែល​ការ​ញ៉ាំ​អាហារ​សម្រន់​នៅ​ពេល​យប់​ជ្រៅ​មិនមែន​ជា​បញ្ហា​ធំដុំ តែ​វា​ក៏​ជា​រឿង​គួរតែ​ចៀសវាង​ដែរ ដោយសារ​តែ​វា​មានគុណ​វិ​បត្ត​ច្រើន​។

១-ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ហើយ​ក្រពះ​មិន​កិន​ទៀត ៖ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ប្រហែលជា​បណ្តាល​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​ក្រពះ ជា​ពិសេស​មិន​ងាយ​រំលាយ​ស្រួល​តែ​ម្តង​។ ក្រៅពី​នេះ វា​នឹង​រំខាន​ដល់​ការ​គេង ច្រាល​ទឹក​អាស៊ីត​ក្រពះ​មក​បំពង់ក ក្រហាយ​ដើមទ្រូង​ជាដើម​។

២-មិន​អាច​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​ដោយសារ​តែ​ឆ្អែត​ពី​យប់ ៖ ការ​ដែល​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ៗ​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ដល់​ព្រឹក​ដែរ​។ អាហារ​ពេល​ព្រឹក​គឺជា​អាហារ​ដ៏​សំខាន់​បំផុត​សម្រាប់​បង្កើន​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន ដូច្នេះ​ការ​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​កាន់តែ​ខ្លាំង​នៅ​ពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​។

៣-ធាត់​កាន់តែ​ខ្លាំង ៖ ការ​ស្រាវ​ជ្រា​បាន​បង្ហាញ​ថា ការ​ដែល​មាន​ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងពេល​វេលា​ប្រហែលជា​បណ្តាល​ឲ្យ​កើនឡើង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​ធាត់​ជ្រុល​បាន​។

៤-ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ៖ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​អាច​ជា​រឿង​មួយ​ពិបាក ដោយសារ​តែ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​តែង​ជ្រើសរើស​អាហារ​ណា​ដែល​មិន​ផ្តល់​សុខភាព​ក្នុង​ការ​បម្រើ​ភាព​ឃ្លាន​អ្នក​។ ដូច្នេះ​ការ​ដែល​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ដូច​ជា អាហារ​លឿន ជា​ពិសេស​បឺ​ហ្គឺ ភី​ហ្សា អាច​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ណាស់​។

៥-រំខាន​ការ​គេង ៖ ការ​ដែល​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​ជ្រៅ​ដើម្បី​ញ៉ាំ​អាហារ គឺជា​ហេតុផល​មួយ​ដែល​រំខាន​ដល់​ការ​គេង​ស្រាប់​ហើយ​។ ដូច្នេះ​អ្នក​នឹង​ប្រឈម​ខ្លាំង​ក្នុង​ការ​គេង​មិន​លក់​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ