ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងពាក្យបណ្តឹងថា៖ លោកគ្រូពេទ្យចាប់​ឱបពីក្រោយ រួចតាមចាប់អង្អែលភ្លៅនាង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការ​បញ្ជូន​ខ្លួន​លោក​វេជ្ជបណ្ឌិត​រូប​នេះ គឺ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​កសាង​សំណុំរឿង ​តាម​ពាក្យបណ្ដឹង​របស់​អ្នកគ្រូ​ពេទ្យ ។ យោង​តាម​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា ខណៈជន​រង​គ្រោះ​កំពុង​នៅ​ក្នុង​បន្ទប់ទឹក ស្រាប់​លោកគ្រូពេទ្យ​ខាងលើ​ទៅ​ចាប់​ឱប​ពីក្រោយ​ប៉ង​រំលោភ ​តែ​មិន​បាន​សម្រេច…

ខេត្តកំពង់ឆ្នាំង ៖ ការ​បញ្ជូន​ខ្លួន​លោក​វេជ្ជបណ្ឌិត​រូប​នេះ គឺ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​កសាង​សំណុំរឿង ​តាម​ពាក្យបណ្ដឹង​របស់​អ្នកគ្រូ​ពេទ្យ ។ យោង​តាម​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា ខណៈជន​រង​គ្រោះ​កំពុង​នៅ​ក្នុង​បន្ទប់ទឹក ស្រាប់​លោកគ្រូពេទ្យ​ខាងលើ​ទៅ​ចាប់​ឱប​ពីក្រោយ​ប៉ង​រំលោភ ​តែ​មិន​បាន​សម្រេច ។ បន្ទាប់​មក អ្នកគ្រូ​ពេទ្យ​ក៏​រត់​មក​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ហើយ​លោកគ្រូ​ពេទ្យ​ក៏​មក​តាម​មក​ដែរ និង​ចាប់​អង្អែល​ភ្លៅ​ជន​រង​គ្រោះ ។ ពេល​នោះ ​ដោយ​សភាពការណ៍​មិន​ស្រួល អ្នកគ្រូ​ពេទ្យ​រង​គ្រោះ​ខាងលើ ក៏​ទៅ​ដេក​ជា​មួយនឹង​មិត្តភក្តិ​ជា​គ្រូពេទ្យ​ដូច​គ្នា និង​បាន​ធ្វើ​ពាក្យបណ្ដឹង​តែ​ម្តង ។

សាធារណ​មតិ​ បាន​សម្តែងនូវ​ការ​ហួសចិត្ត កាលបើ​ទទួល​បាន​ព័ត៌មាន​ថា វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន និង​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ កាល​ពីព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ពី​បទ​ប៉ង​ចាប់រំលោភ​អ្នកគ្រូ​ពេទ្យឆ្មប ។ ដូច្នេះមាន​ន័យ​ថា អំពើ​ចាប់ រំលោភ​
ឬ​ប៉ង​រំលោភ​ព​ ព្រោះតែ​មិន​បាន​សម្រេច​មាននៅ​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ក្នុង​សង្គម ។

សូមបញ្ជាក់ លោក​ស្រី សូ​ដា ​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនបាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ការ​ឃាត់ខ្លួន​លោក​វេជ្ជបណ្ឌិត​ម្នាក់​មែន​ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។ លោកនាយ​ការិយាល័យ​បញ្ជាក់​ថា តាម​ពាក្យបណ្ដឹង​របស់​អ្នកគ្រូ​ពេទ្យ បាន​ប្ដឹង​ចោទប្រកាន់​លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊ ពី​បទ​​ប៉ុនប៉ង​រំលោភ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ទី​២៣ ​មិថុនា​។

លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន ប៉ុន្តែ​មិន​ទាន់​ច្បាស់​យ៉ាងណា​នោះ​ទេ ។ លោក​មាន​ប្រសាសន៍​សម្រាល​ថា អាច​ជា​ការ​ចាប់ដៃ​ចាប់ជើង​តែ​ប៉ុណ្ណោះ តែលោក​ភ្លេច​ថា បើ​ត្រឹម​ការ​ចាប់ដៃ​ចាប់ជើង​ ក៏​មិន​បាន​ឈាន​ដល់​ការ​ប្តឹងប្តល់​ខ្ទរខ្ទារ​បែប​
នេះ​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​មិន​ផ្តល់​ព័ត៌មាន​អ្វី​ដល់​អ្នក​សារព័ត៌មាន​ឡើយ ដែល​ខុស​ពី​ករណី​ចាប់រំលោភ​ផ្សេង​ៗ​ទៀត ។ អ្នកដឹង​រឿងរ៉ាវ​នេះ មានការ​សោកស្តាយ​ចំពោះ​លោក​វេជ្ជបណ្ឌិត​រូប
​នេះ​ដែល​មោហ៍​បិទ​មោហ៍បាំង ប៉ង​រំលោភ​មិន​បាន ​ហើយ​ក្លាយជា​អ្នកទោសទៀត គឺ​ប៉ះពាល់​ដល់​កិត្តិ
យស​របស់​​ខ្លួន​ផង​និង​អង្គភាព​ផង ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ