ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសស្រុកកោះញែកម្នាក់ ជួបគ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់…​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រី​នគរបាល​ស្រុក​កោះ​ញែក​ម្នាក់​​​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម នៅ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ណ៍ ​រវាង​ម៉ូតូ​​និងរថយន្ត​ធុន​ធំមួយគ្រឿង​ កើតឡើង​កាលពី​វេលា​ម៉ោង​​០៥ និង៣០នាទីល្ងាចថ្ងៃ​ទី២៦ ​មិថុនា ​នៅ​លើ​ផ្លូវជាតិ​លេខ៧៦​…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រី​នគរបាល​ស្រុក​កោះ​ញែក​ម្នាក់​​​ស្លាប់​យ៉ាង
​អា​ណោ​ច​អាធ័ម នៅ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ណ៍ ​រវាង​ម៉ូតូ​​និងរថយន្ត​ធុន​ធំមួយគ្រឿង​ កើតឡើង
​កាលពី​វេលា​ម៉ោង​​០៥ និង៣០នាទីល្ងាចថ្ងៃ​ទី២៦ ​មិថុនា ​នៅ​លើ​ផ្លូវជាតិ​លេខ៧៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១៨-២១៩ ស្ថិត​នៅ​ត្រង់​ចំណុច ភូមិ​អូរ​យេះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី។​

បើតាមប្រភពពីនៅន្លែងកើតហេតុ​​ថា ​ករណី​គ្រោះថ្នាក់​​​គឺកើតឡើង​ក្នុង​​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច​រវាង​រថយន្ត​និង​ម៉ូតូ​ ។​ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​.ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-៧៤០៨​ បើក​ពីទិស​ដៅ​​លិចទៅ​កើត​ ។

លុះ​បើក​មកដល់ចំណុច​កើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​​ ស្លាក​លេខ​គ្មាន គ្មាន​មួក គ្មាន​កញ្ចក់ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ដែល​បើកដោយ​​លោក ភាន ផល ​អាយុ​៥១ឆ្នាំ​ ​ ជានគរបាលស្នាក់​នៅភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយគាត់បាន​ស្លាប់ភ្លាមៗ​ក្នុង​ស្ថានភាព​ត្រូវរថយន្តកិន​ខ្ទេច​ដងខ្លួន ។

ប្រភពបន្តថា ដោយឡែក ខាង​អ្នកបើក​​រថយន្ត​ មិន​បាន​​ស្គាល់​អត្តសញ្ញាណទេ ​គឺ​​រត់ប្រះអាយុ​គេច​ខ្លួន​បាត់​ ហើយ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ