ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​លឿន​ម្ល៉េះ ​! គ្រាន់តែ​ឃើញ​ភ្លាម រត់​យក​រួច​ខ្លួន​ភ្លែត បន្សល់​ត្រឹម​វត្ថុ​តាង

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក វ៉ា​ត ប៉ា​រ៉ា​នី​ន អភិបាលរង​ខេត្ត​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​ជំនាញ​ចុះ​បង្ក្រាប​ជន​ទុច្ចរិត​លួច​កាប់​ដើមឈើ​ក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​សហគមន៍​ស​ង្ឍ​រុក្ខ​វ័​ន្ត កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤…

ខេត្តឧត្តរមានជ័យ ៖ លោក វ៉ា​ត ប៉ា​រ៉ា​នី​ន អភិបាលរង​ខេត្ត​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​ជំនាញ​ចុះ​បង្ក្រាប​ជន​ទុច្ចរិត​លួច​កាប់​ដើមឈើ​ក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​សហគមន៍​ស​ង្ឍ​រុក្ខ​វ័​ន្ត កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤ មិថុនា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ចា​រ្យ​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

ព្រះសង្ឃ ព្រះ​នាម ប៊ុ​ន សា​លួត មេគុណ​ខេត្ត និង​ជា​ប្រធាន​គ្រប់គ្រង​ការពារ​ព្រៃ​សហគមន៍​ស​ង្ឍ​រុក្ខ​វ័​ន្ត មាន​សង្ឃ​ថេ​ការ​ឱ្យ​ដឹង​ថា ព្រៃ​សហគមន៍​នេះ ដែល​មាន​ផ្ទៃដី​ជាង​មួយ​ម៉ឺន​ហិ​កតា ខណៈនោះ​ក៏​មាន​សត្វព្រៃ​គ្រប់​ប្រភេទ​ជ្រកកោន​រស់នៅ​ក្នុង​ព្រៃ​នេះ​ផង​ដែរ តែ​កន្លង​មក មាន​មនុស្ស​ទុច្ចរិត​ចេះ​តែ​ប្រព្រឹត្ត​ចូល​កាប់​ដើមឈើ និង​បរបាញ់​សត្វ​ជា​បន្តបន្ទាប់ ហើយ​បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជា​ញឹកញាប់​ចាត់ការ​ទៅ​តាម​នីតិវិធី នៅ​តែ​មិន​រាងចាល​។

ព្រះ​អង្គ​មាន​សង្ឃ​ថេ​កា​បន្ត​ថា ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ព្រះសង្ឃ និង​មន្ត្រី​ជំនាញ​សហការ​កម្លាំងប្រដាប់អាវុធ​ចុះ​បង្ក្រាប ស្រាប់តែ​ជន​ទុច្ចរិត​រត់​យក​តែ​រួចខ្លួន ដោយ​បន្សល់​ទុក​គោ​យន្ត​កន្ត្រៃ​៤​គ្រឿង ម៉ាស៊ីន​ង៉ោង​កាត់ឈើ​មួយ​គ្រឿង កំណាត់ឈើ​ផ្ចឹក​ចំនួន​២​ដុំ ចំណែក​ជន​ទុច្ចរិត​បាន​រត់​បាត់​ស្រមោល​។

បើ​តាម​ប៉ូលិស​អធិការ​ស្រុក បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​ការ​ស្នើ​សុំ​កម្លាំង​ពី​លោក វ៉ា​ត ប៉ា​រ៉ា​នី​ន អភិ​បាល​រង​ខេត្ត ព្រះសង្ឃ រួម​ទាំង​មន្ត្រី​ជំនាញ​បរិស្ថាន កម្លាំង​ប៉ូលិស​ចុះ​សហការ​ធ្វើការ​បង្ក្រាប​នៅ​ក្នុង​ដែល​ព្រៃ​សហគមន៍​ស​ង្ឍ​រុក្ខ​វ័​ន្ត ត្រូវ​បាន​ជន​ទុច្ចរិត​រត់គេច​ខ្លួន​បាត់​បន្សល់​នៅ​តែ​វត្ថុ​តាង​គោ​យន្ត រណារ​កាត់ឈើ រួម​ទាំង​ឈើ​២​ដុំ ក្រោយមក​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​យក​ទៅ​រក្សា​ទុក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ