ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​ប៉ុណ្ណេះ​ជៀស​ផុត​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​តហើយ​ គ្រាន់តែ​ញ៉ាំអាហារ​ធម្មតា​ៗ​​​​នេះ

4 ឆ្នាំ មុន

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​បញ្ហា​សុខភាព​ទូទៅ​បំផុត​មួយ​ដែល​ងាយ​នឹង​កើត​មាន​ចំពោះ​បុរស​។​ទោះជា​យ៉ាងណា​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ធម្មតា​ៗ​មួយ​ចំនួន​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ជួយ​អោយ​អ្នក​ចៀស​ផុត​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ៖ ១. ប៉េងប៉ោះ ៖ នោះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ lycopene…

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​បញ្ហា​សុខភាព​ទូទៅ​បំផុត​មួយ​ដែល​ងាយ​នឹង​កើត​មាន​ចំពោះ​បុរស​។​ទោះជា​យ៉ាងណា​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ធម្មតា​ៗ​មួយ​ចំនួន​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ជួយ​អោយ​អ្នក​ចៀស​ផុត​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ៖

១. ប៉េងប៉ោះ ៖ នោះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ lycopene ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ផ្លែ​ប៉េង​បោះ​ស្រស់​ជា​ប្រចាំ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អស្ចារ្យ ក៏​ដូច​ជា​សារធាតុ lycopene គ្រប់គ្រាន់​។

២. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ៖ មួយ​ក្នុង​ចំណោម​ប្រភេទ​នៃ​អាហារ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ នោះ​ក៏​ព្រោះតែ​ផ្កា​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ indoles និង sulforaphane ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។ ដើម្បី​រក្សា​សារធាតុ​ប្រឆាំង​ជំងឺមហារីក​នៃ​ផ្កា​ខាត់ណា​ខៀវ កុំ​ចម្អិន​វា​លើស​ពី ៥ នាទី​។

៣. ស៊ុត ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន D ដែល​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​ចៀស​ផុត​ពី​បញ្ហា​គួរ​អោយ​ព្រួយបារម្ភ​ផ្សេង​ៗ រួម​ទាំង​ជំងឺមហារីក​។

៤. តែ​បៃតង ៖ ការ​ទទួលទាន​តែ​បៃតង​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​គួរ​អោយ​កត់ សម្គាល់​។ នោះ​ក៏​ព្រោះតែ​តៃ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សរី​ដែល​បង្ក​បញ្ហា​រលាក​ក្រពេញ​ប្រូ​ស្តា​ត​។

៥. ត្រី​សម្បូរ​ខ្លាញ់ ៖ រួម​មាន​ត្រី​សាល​ម៉ុ​ន ត្រី​សា​ឌី​ន ត្រី herring និង​ត្រី mackerel គឺ​សុទ្ធតែ​ជា​ប្រភេទ​​នៃ​ត្រី​ដែល​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អូ​មេ​ហ្គា ៦ ចាំបាច់​ក្នុង​ការ​រក្សា​សុ​ខ​ភាព​ក្រពេញ​ប្រូ​ស្តា​ត​ល្អ​ប្រសើរ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ