ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះប្រកែកថា មិនបាន​រំលោ.ភ​ម៉ែ​ក្មេក​71​ឆ្នាំ…ប៉ូលិសឃាត់ខ្លួនរកការ​ពិត​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ជនសង្ស័យ​បាន​ធ្វើការ​បដិ​សេធ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ។ ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនឈ្មោះ ឡាយ សារី​ម…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ជនសង្ស័យ​បាន​ធ្វើការ​បដិ​សេធ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ។ ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនឈ្មោះ ឡាយ សារី​ម ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត និង​ចាត់ការ​តាម​នីតិវិធី។

គួរបញ្ជាក់ថា នគរបាល​ស្រុក​បន្ទាយមាស កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ជាប់​ចោទ​ចាប់រំលោភ​ម្តាយក្មេក ​ដែល​មានអាយុ​៧១​ឆ្នាំ ។ បុរស​រូប​នេះ​ ឈ្មោះ ឡាយ សារី​ម អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ត្រពាំង​សាលា​ខាងកើត ស្រុក​បន្ទាយមាស ។

តាម​ពាក្យបណ្តឹង​របស់​ម្ដាយក្មេកបាន​ឲ្យ​សមត្ថ​កិច្ច​ដឹង​ថា នា​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ​មិថុនា ខណៈ​រូប​គាត់​កំពុង​លង់លក់​ក្នុង​ដំណេកលើ​គ្រែ​ក្រោយ​ផ្ទះ​ជាមួយ​ចៅស្រី​អាយុ​៤​ឆ្នាំ ស្រាប់តែ​ឈ្មោះ ឡាយ សារី​ម ជា​កូន​ប្រសា​នេះ​ ចុះពីលើ​ផ្ទះ​មក​បើក​មុង​ចាប់រំលោភ​ គាត់​រហូត​បាន​សម្រេច ។ ក្រោយ​ពី​ត្រូវ​កូនប្រសា​ដ៏​ថោក​ទាប​នេះ​រំលោភ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​មិថុនា គាត់​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

នៅ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នេះ នា​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ស្រុក​បន្ទាយមាសបាន​តាម​រក​និង​ឈាន​ដល់​ឃាត់ខ្លួន​ជនឈ្មោះ ឡាយ សារី​ម ដែល​ជា​កូនប្រសា​យក​ទៅ​សាកសួរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ