ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ៖ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​ភ្លៀង​ដែល​អូស​បន្លាយ​ដល់​ដើម​ខែ​កក្កដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា​ទទួល​រង​សម្ពាធ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមិថុនា ដល់​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា​ទទួល​រង​សម្ពាធ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមិថុនា ដល់​ថ្ងៃ​ទី​២ ខែកក្កដា​ ខាង​មុខ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា តំបន់​ជាប់មាត់​សមុទ្រ​រួម​មាន ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​បរិមាណ​បង្គួរ​ទៅ​ច្រើន​និង​ខ្យល់​បក់​បោក​ខ្លាំង​។

ចំណែក​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា កណ្ដាល កំពង់ស្ពឺ តាកែវ និង​កំពត នឹង​មាន​ឥទ្ធិពល​រង​សម្ពាធ​ខ្យល់មូសុង​ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ចាប់ពី​មធ្យម​ទៅ​ច្រើន​។ ក្រសួង​ធនធាន​ទឹកបាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់ ផ្គរ និង​រន្ទះ ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ