ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគណាស់ ពេលដែលឃើញស្លា.ប់​ក្នុងស្ថានភាពនេះ…

4 ឆ្នាំ មុន

ហ្វី​លី​ពី​ន ​៖ តាម​ប្រភពពីThe Sun បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​អាយុ​១៨​ឆ្នាំ​បាន​ស្លាប់ ​ក្រោយ​ពី​ដាំ​ក្បាល​ចូល​ក្នុង​ម៉ាស៊ីន​កិន​សាច់​ធ្វើ​សាច់ក្រក​ក្នុង​រោងចក្រ​ផលិត​សាច់ក្រក ប្រទេស​ហ្វី​លី​ពី​ន​ ។ Joemar…

ហ្វី​លី​ពី​ន ​៖ តាម​ប្រភពពីThe Sun បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​អាយុ​១៨​ឆ្នាំ​បាន​ស្លាប់ ​ក្រោយ​ពី​ដាំ​ក្បាល​ចូល​ក្នុង​ម៉ាស៊ីន​កិន​សាច់​ធ្វើ​សាច់ក្រក​ក្នុង​រោងចក្រ​ផលិត​សាច់ក្រក ប្រទេស​ហ្វី​លី​ពី​ន​ ។ Joemar Jungco អាយុ​១៨​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ជើង​ចេញ​មក​ក្រៅ​ម៉ាស៊ីន​កិន​សាច់ ពេល​ព្រឹក​ព្រលឹម ម៉ោង​៨​ព្រឹក មុន​ពេល​ក្រុម​សង្គ្រោះ​បន្ទាន់​មក​ដល់​មួយ​ម៉ោង ​។

គេ​បាន​សន្និដ្ឋាន​ថា នេះ​ប្រហែលជា Jungco ចង់​ឈោង​ដៃ​យក​អ្វីមួយ​នៅ​ក្នុង​ម៉ាស៊ីន​នោះ ទើប​បានជា​ត្រូវ​គាបស្លាប់​បែប​នេះ​។ ហេតុការណ៍​បាន​កើតឡើង​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ក្រុង Iloilo វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​២២ ខែមិថុនា​។

ប៉ូ​លិ​សហ្វី​លី​ពី​ន​បាន​ប្រាប់​ឱ្យ​ដឹង​ថា Jungco ទើបតែ​ទទួល​បានការ​ងារ​នេះ​២​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ហើយ​រោងចក្រ​មិន​ទាន់​ឱ្យ​គេ​ប្រើប្រាស់​ម៉ាស៊ីន​កិន​សាច់​នៅឡើយ​ ។ លោក​បាន​បន្ត​ថា នេះ​ប្រហែលជា Jungco ចង់​សាក​ចង់​ដឹង​ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​នេះ ទើបបាន​ទៅ​ជា​ដូច្នោះ​។ ខាង​ម្ចាស់​រោងចក្រ លោកស្រី Joselor Jaleco ក៏​បាន​ប្រាប់​មិន​ឱ្យ Jungco មិន​ឱ្យ​ដាក់​ដៃ​ចូល​ជា​មុន​ផង​ដែរ​ ។

ប៉ូ​លិសនឹង​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ពិតប្រាកដ​ នៅ​ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ខណៈ​ដែល​ក្រុម​គ្រួសារ​នៃ​សព​បាន​សម្រេចចិត្ត​ទទួលយក​ប្រាក់​សំណង​ពី​រោងចក្រ ដែល​ទទួល​ចេញថ្លៃ​បញ្ចុះសព​ ។

អត្ថបទសរសេរ ដោយ