ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​​អាវ​គីប​​​ចេញ​​តាម​ច្រក​​​របៀង​​​​ច្រើន​ជាង​​ច្រក​អន្តរ​​​ជាតិ

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​​​ ​៖ ដោយ​​សារ​​ឆ្នាំ​នេះ​ ​​​អាកាស​​ធាតុ​​មាន​សី​តុណ្ហភាព​​ត្រជាក់​ខ្លាំង​​ ​​ធ្វើ​​ឱ្យ​អាជី​វ​ករ​​ខ្មែរ​ ដែល​​លក់​ទំនិញ​​​ខោ​អាវ​គីប​(​ខោ​អាវ​​ជជុះ)​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុកអា​រញ្ញ​ ប្រទេស​ថៃ​ ​​លក់​ដាច់​​ជា​ង​ពេល​មុន​ៗ ។

ក្រុង​ប៉ោយ​ប៉ែត​​​​ ​៖ ដោយ​​សារ​​ឆ្នាំ​នេះ​ ​​​អាកាស​​ធាតុ​​មាន​សី​តុណ្ហភាព​​ត្រជាក់​ខ្លាំង​​ ​​ធ្វើ​​ឱ្យ​អាជី​វ​ករ​​ខ្មែរ​ ដែល​​លក់​ទំនិញ​​​ខោ​អាវ​គីប​(​ខោ​អាវ​​ជជុះ)​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុកអា​រញ្ញ​ ប្រទេស​ថៃ​ ​​លក់​ដាច់​​ជា​ង​ពេល​មុន​ៗ ។ ម៉្យាង​​ទៀត​​ ថ្វី​ដ្បិត​​​តែ​​ការ​នាំ​ចេញ​​មិន​ត្រូវ​​បាន​តម្រូវ​ឱ្យ​បង់​​ពន្ធ​​ពី​ខាង​ភាគី​កម្ពុជា​ក្តី​ ក៏​​ការ​នាំ​ចេញ​តា​ម​ច្រក​របៀ​ង​មាន​សកម្ម​ភាព​ច្រើ​នជាង​​ច្រក​អន្ត​រ​ជាតិ​​ប៉ោយ​ប៉ែត​ដែរ​ ។

ប្រភព​​​ពី​អ្នក​រក​ស៊ី​ខោ​អាវ​​គីប​(​ខោ​អា​វ​ជជុះ​)​​និយាយ​ថា​ ​ការ​នាំ​ចេញ​​​​ខោអាវ​គីប​​ កាល​ពី​ដើម​​​គឺ​នាំ​​ចេញ​​ទៅ​ប្រទេស​ថៃ​តែ​តាម​​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ប៉ុណ្ណោះ​ ​មិន​ដែល​នាំ​ចេញ​​តាម​ច្រក​របៀង​​ទេ​ ។ ប៉ុន្តែ​​​ក្រោយ​​មក​​ដោយ​សារ​ការ​​នាំ​​ចេញ​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​-ខ្លង​លឹក ​សមត្ថកិច្ច​​គយ​ថៃ​ ​តម្រូវ​ឱ្យ​ថ្លឹង​​បង់​ប្រាក់​​តាម​ទម្ងន់​​ដោយ​១​គី​ទ្បូក្រាម​​ត្រូវ​បង់ថ្លៃ​១០​បាត​​​ ឱ្យ​តែ​​ខោអាវ​ជជុះ​​ ទើប​ពួក​​គាត​់​​​នាំ​គ្នា​​នាំ​​​​ចេញ​តាម​ច្រក​​​​របៀង​វិញ​ ​ព្រោះ​អស់​​សោ​ហ៊ុយ​តិច​​​​ គឺ​ក្នុង​​១​គី​ទ្បូ​ក្រាម​​ចំណោយ​​អស់​ត្រឹម​​តែ​​៧​បាត​ ។ ​ប្រភព​ដដែល​បន្ត​ទៀត​​ថា​ ទំ​និ​ញ​ខោ​អាវ​គី​ប​​ដែល​​នាំ​ចេញ​​ពី​កម្ពុជា​​ទៅ​ប្រទេស​ថៃ​​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ មិន​មែន​​មាន​តែ​នៅ​ចំណុច​​ភូមិ​​សា​ស្ត្រ​​​​ក្រុង​​ប៉ោយ​ប៉ែត​​​ទេ​ សូ​ម​្បី​តែ​នៅ​តាម​​ច្រក​របៀង​ម​ួយ​ចំនួន​​តាម​បណ្តា​​ស្រុក​​ជាប​់ព្រំដែន​ក៏​មាន​​ការ​​នាំ​ចេញ​ដែរ​តាម​រថយន្ត​ធំ​ៗ​(យី​ឌុប​)​ ។ ដោយ​ទ្បែក​​ក្នុង​ភូមិសា​ស្ត្រ​​ក្រុង​ប៉ោយ​ប៉ែត​​វិញ​ ​​បច្ចុប​្បន​្ន​ការ​​នាំ​ចេញ​ទំ​និញ​​ខោ​អាវ​គីប​តាម​ច្រក​​របៀង​​ច្រើ​ន​ជាង​​តាម​ច្រក​ទ្វារ​អ​ន្ត​រ​ជាតិ​​ គឺ​រហូត​ដល់​​៧០​%​​ ខណៈ​​ការ​នាំ​ចេញ​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​​​មាន​យ៉ាង​​ច្រើន​​៣០​%​​​ប៉ុណ្ណោះ​ ។ ​

ប្រភព​​ព័ត៌​មាន​បន្ត​ថា​ ទំ​និញ​ខោ​អាវ​គី​ប​ដែល​​នាំ​ចូ​ល​ទៅ​​ប្រទេស​ថៃ​​ តាម​ច្រក​ទ្វារ​​អន្ត​រ​ជាតិ​​​ប៉ោយ​​ប៉ែត​​ក្នុង​ម​ួយ​ថ្ងៃ​​ៗ​មិន​ក្រោមពី​២៥​ទៅ៣០​តោន​ទេ​ ប៉ុន្តែ​​សម្រាប់​​ច្រក​របៀង​​វិញ​ ក្នុង​១​យប់​ៗ​មាន​រាប់រយ​តោន​​ ​។ ម៉្យាង​​ទៀត​​​​​ដោយ​សារ​មួយ​រយៈ​នេះ​ ​អា​កាស​ធាតុ​​​ត្រជាក់​ខ្លាំង​​​​ធ្វើ​ឱ្យ​ទំនិញ​​ខោ​អាវ​គីប​(​ខោ​អាវ​ជជុះ​)​​ លក់​​ដាច់​​ខ្លាំង​ ពិសេស​អាវ​រងា​ ដែលតូប​ខ្លះ​​អ្នក​លក់​​រក​ពេល​​ទទួល​ទាន​​​បាយ​ស្ទើរ​​មិន​បាន​​ក្នុង​រយៈ​ពេល​​ប្រហែល​​ជាង​១០​ថ្ងៃ​កន្លង​មក​​នេះ​ ៕