Huawei នាំមុខ​ទីផ្សារ 5G ពិភពលោក


ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល «5G is now» នៅ​ទីក្រុង​ស៊ា​ង​ហៃ​នា​ពេល​ថ្មី​ៗ​មកនេះ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Huawei បាន​ឆ្លៀតពេល​ដើម្បី​បង្ហាញ​អំពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​អាជីវកម្ម 5G ។ ដោយ​លោក​បាន​និយាយ​ថា «​ខ្ញុំ​បាន​និយាយ​ថា​ក្រុមហ៊ុន​ផ្គត់​ផ្គង​ឧបករណ៍​ទូរគមនាគមន៍​ចិន​បាន​គ្រប់គ្រង​កិច្ចសន្យា​ពាណិជ្ជកម្ម​ចំនួន ៥០ នៅ​ទូ​ទាំង​ពិភពលោក​ធ្វើ​ឱ្យ​វា​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍ 5G ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​។

ការ​ដឹក​ជញ្ជូន​លើស​ពី ១៥០.០០០ ឈុត និង​កិច្ចសន្យា​រួម​មាន​ប្រទេស​ដូច​ជា​៖ កូរ៉េ​ខាងត្បូង​, ហ្វាំ​ង​ឡង់​, ស្វ៊ី​ស និង​អង់គ្លេស ។ ក្រុមហ៊ុន Nokia និង Ericsson ទទួល​បាន​ចំណាត់ថ្នាក់​ទី ២ និង​លេខ ៣ ដោយ​មាន ៣០ និង ១៨ កុងត្រា ។

ក្រុមហ៊ុន Huawei កំពុង​គ្រប់​គ្រង់​លើ​ទីផ្សារ​ដោយសារ​តែ​ប៉ាតង់ 2160 5G SEP ដែល​ក្រុមហ៊ុន Nokia ទទួល​បាន 1516 ។ ស្ថិតិ​បាន​បង្ហាញ​ថា ៣៤% នៃ​ឧបករណ៍ 5G មក​ពី​ប្រទេស​ចិន ហើយ​កូរ៉េ​ខាងត្បូង​ទទួល​បាន ២៥% នៃ​ទីផ្សារ​សហរដ្ឋអាមេរិក និង​ហ្វាំ​ង​ឡង់​ប្រហែល ១៤% និង​ប្រទេស​ស៊ុ​យ​អ៊ែ​ត តែ ៨% ប៉ុណ្ណោះ ។

យោង​តាម​ការ​បង្ហាញ​ខាងលើ​នេះ​អាច​បញ្ជាក់​បាន​ថា ទោះបីជា​សហរដ្ឋអាមេរិក​ហាមឃាត់​ឧបករណ៍ 5G របស់​ក្រុមហ៊ុន Huawei ក៏​ដោយ ក៏​វា​ហាក់ដូចជា​ក្រុមហ៊ុន​នេះ​នៅ​តែ​រក្សា​ការ​ដឹកនាំ​របស់​ខ្លួន​នៅ​ទូ​ទាំង​ពិភពលោក ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ