ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ មានអី​ត្រូវ​ជាប់​ខ្នោះ​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​ៗ​ឃើញ​ម៉ូតូ​ក្រោមផ្ទះ​ចូល​លួច​ម្ចាស់​ទាន់​ជាប់​ខ្នោះ ករណី​ចោរកម្ម​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ នៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​ៗ​ឃើញ​ម៉ូតូ​ក្រោមផ្ទះ​ចូល​លួច​ម្ចាស់​ទាន់​ជាប់​ខ្នោះ ករណី​ចោរកម្ម​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ នៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទ​ទួ​ក​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​ប្រាប់​ថា ករណី​ប៉ុនប៉ង​លួច​ម៉ូតូ​ម៉ាក Hongda Vave ស្លាក​លេខ​គ្មាន ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១៧ ដែល​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ គាន ទិន អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​គីឡូ​សាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ត្រូវ​បាន​ឃាត់ខ្លួន​) បន្ទាប់​ពី​ធ្វើ​សកម្មភាព​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ លាង ភាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។

បើ​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រហែល​៧​យប់ ខ្លួន​បាន​យក​ម៉ូតូ​ទៅ​ទុក​ក្រោមផ្ទះ​ដោយ​ពុំ​បាន​ចាក់​សោះ​នោះ​ទេ ដោយសារ​តែ​ស្រវឹងស្រា​ខ្លាំង​ពេក​ក៏​ដេក​លក់​តែ​ម្តង លុះ​នៅ​វេលា​ម៉ោង​៨​ជាង​យប់ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​អូស​ម៉ូតូ​ចេញពី​ក្រោមផ្ទះ​របស់​គាត់ ខណៈនោះ​បងស្រី​ខ្លួន និង​ក្មួយ​ប្រសា​បានឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ថា​ចោរលួច​ម៉ូតូ​ៗ ហើយ​បងស្រី និង​ក្មួយ​ប្រសា​បាន​ស្ទុះ​ដេញ​តាម​ដណ្ដើម​យក​ម៉ូតូ​មក​វិញ ចំណែក​ជនសង្ស័យ​ក៏​បាន​ទុក​ម៉ូតូ​ចោល ហើយ​ខំ​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ល្បាត​នៅ​ក្បែរ​នោះ​អន្តរាគមន៍​ចាប់​ឃាត់​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ហាក់ដូចជា មនុស្ស​បែក​ថ្នាំ​និយាយ​ស្តី​មិនសូវ​ដឹង​ខុស​ត្រូវ សង្ស័យ​មក​ពី​ប៉ោយ​ប៉ែ​ត​តាម​ឡាន ហើយ​គេ​ទម្លាក់​ចោល​នៅ​ស្រុក​ស្ទោង​សំលៀក​បំពាក់​សមរម្យ​ក៏​គ្មាន​ដែរ ករណី​នេះ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ