ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ផ្លូវ ដាក់​លូវ​…​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល !

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​ក្រោម​ឱវាទ​អមដំណើរ​ដោយ​លោក ហ៊ឹ​ល…

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​ក្រោម​ឱវាទ​អមដំណើរ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ អ្នក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​រៀបចំ​ប្រព័ន្ធ​លូ​ដោយ​ផ្ទាល់​នៅ​ចំណុច​បេនឡាន​ចាស់​ដែល​មាន​ប្រវែង​៣៧០​ម៉ែត្រ​បង្ហូរ​ចាក់​ចូល​ទៅ​ក្នុង​ស្ទឹង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ រួម​នឹង​ពិនិត្យ​មើល​ក្រុមការងារ​ស្តារ​ប្រព័ន្ធ​លូ​បញ្ចៀស​ការ​ស្ទះ​ទឹក​នា​រដូវវស្សា​នេះ ។

ក្នុង​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​មើល​ការ​រៀបចំ និង​ស្តារ​ប្រព័ន្ធ​លូ​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ក៏​បាន​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រស់នៅ​ក្បែរផ្លូវ​ដែល​បាន​រៀបចំ​ប្រព័ន្ធ​លូ និង​បាន​អរគុណ​ចំពោះ​ការ​សហការ​ជាមួយ​អាជ្ញាធរ សម្រួល​រាល់​ផល​ប៉ះពាល់ ដើម្បី​ជា​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា ពិសេស​បាន​កាត់​បន្ថយ​ការ​ស្ទះ​ប្រព័ន្ធ​លូ​បាន​មួយ​ចំណែក​ធំ ។ ជាមួយ​គ្នា​នោះ​លោក​បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត ចៀសវាង​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ដែល​ជាដើម​ហេតុ​នៅ​ឲ្យ​ស្ទះលូ​ជាដើម ។

តាម​ការ​បញ្ជាក់​ពី​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ចុះ​ពិនិត្យ​មើល​ការ​រៀបចំ និង​ស្តារ​ប្រព័ន្ធ​លូ លោក​អភិបាលខេត្ត​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ដើម្បី​សិក្សា​លើក​គម្រោង​សម្រាប់​ស្ថាបនា​ផ្លូវ​ខាងលើ​ឲ្យ​បាន​ស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​ទទួល​បាន​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល និង​លេង​ភ័យ​ព្រួយ​រឿង​ការ​លំបាក​ទៀត​ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ