ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងប្រធានសាលាដំបូងខេត្តសៀមរាប ក្រោមអធិបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងដូចខាងក្រោម ៖

១-លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តសៀមរាប។

២-លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ