ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បញ្ចប់​ការ​រុករក​បំណែក​បាក់​អគារ​៧​ជាន់ ដោយ​មនុស្ស​ស្លា.ប់​២៨​នាក់ និង​របួស​២៦​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​នៃ​ការ​រុករក​ជន​រង​គ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​ការ​រលំ​អគារ​កម្ពស់​៧​ជាន់ រយៈពេល​២​ថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ត្រឹម​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​នៃ​ការ​រុករក​ជន​រង​គ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​ការ​រលំ​អគារ​កម្ពស់​៧​ជាន់ រយៈពេល​២​ថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ត្រឹម​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា នេះ ដោយ​លទ្ធផល​អ្នក​ស្លាប់​២៨​នាក់ និង​អ្នក​របួស​២៦​នាក់ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មិថុនា​បាន​ឲ្យ​ដឹង​ថា តុល្យការ​ជន​រង​គ្រោះ​ដែល​ក្រមការ​ងារ​បាន​ជួយ​សង្គ្រោះ​យក​ចេញពី​គំនរ​អគារ​រលំបាក់បែក​មាន​ចំនួន​សរុប​៥៤​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​២៨​នាក់ ស្រី​០៤​នាក់ និង​រង​របួស​ចំនួន​២៦​នាក់ ស្រី​០២​នាក់ ។ ប្រភព​បាន​បន្ត​ថា ចំពោះ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​បំពេញ​ឯកសារ​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំនួន​២៧​សព ដោយឡែក​សព​ដែល​នៅ​សល់​មួយទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ សូម​ក្រុម​គ្រួសារ​ទាក់ទង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

ជា​ថ្មី​ម្តងទៀត​ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​រយៈពេល​២​ថ្ងៃនេះ និង​ឧបត្ថម្ភ​ជា​ថវិកា​ផង​នោះ គឺ​ពិតជា​បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​ជា​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ហើយ​ក៏​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​បងប្អូន​ក្រុមការងារ ដែល​ចូលរួម​ក្នុង​បេសកកម្ម​រុករក​ជន​រង​គ្រោះ​ដោយសារ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​ក៏​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ជួយ​សង្គ្រោះ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ប្រើ​អស់កម្លាំង​កាយ កម្លាំងចិត្ត ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចេញពី​គំនរ​រលំបាក់បែក​នៃ​អគារ​ដួល​រលំ​នេះ ។ សូម​គោរព​អរគុណ​នូវ​សន្តាន​ចិត្ត និង​ការ​ចូលរួម​វិភាគទាន​ទាំង​កម្លាំងកាយ កម្លាំងចិត្ត សម្ភារ ថវិកា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​បាន​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍ និង​បាន​ជូនពរ​ដល់​ជន​រង​គ្រោះ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ដ៏​កំណាច​នេះ​ទាំងនេះ គឺ​ពិតជា​ការ​ឧបត្ថម្ភ​គាំទ្រ​ឆ្លើយ​តបទ​នឹង​កិច្ចការ​សង្គ្រោះ​បន្ទាន់ ។

ប្រភព​បាន​បន្ថែម​ថា ទ​ង្វើ​ទាំងនេះ​បាន​បង្ហាញ​ឱ្យ​ឃើញជាក់ស្តែង​នូវ​ការ​ឯកភាព សាមគ្គីភាព ក៏​ដូច​ជា ឧត្តមគតិ​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច តេ​ជោ ហ៊ុន សែន ជាម​គ្គុ​ទ្ទេស​ដ៏​ឧត្តុង្គឧត្តម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ