ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​​ឪពុ​ក​​ចុង​​អ​គ​​តិ​ ​ចាប់​​រំ​លោ​ភ​​កូន​ស្រី​ចុង​អាយុ​១៥​ឆ្នាំ​ បាន​សម្រេច​​ជា​​ច្រើ​ន​ឆ្នាំ

11 ឆ្នាំ មុន

ខេ​ត្ត​​ក្រ​ចេះ​ ៖ ន​គរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត កាល​ពី​រសៀ​ល​ថ្ងៃ​ទី៣​១ ​ធ្នូ ​បាន​ក​សាង​សំ​ណុំ​រឿង​ ​បញ្ជូន​ខ្លួន​បុរស​ជាឪពុក​ចុង​អគតិ​មួយ​រូប​ទៅ​កាន់​សា​លា​ដំបូង​ ក្រោយ​ពីជ​ននេះ​ បាន​ធ្វើស​កម្ម​ភាព​ចាប់​ រំ​លោភ​កូន​ស្រី​ចុ​ង ក្នុង​វ័យ​អនី​តិ​ជន​បាន​សម្រេច​ ជា​ច្រើន​ដង​មាន​រយៈជាង​មួយ​ឆ្នាំ និង​ទើប​បែក​ធ្លាយ ។

ខេ​ត្ត​​ក្រ​ចេះ​ ៖ ន​គរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត កាល​ពី​រសៀ​ល​ថ្ងៃ​ទី៣​១ ​ធ្នូ ​បាន​ក​សាង​សំ​ណុំ​រឿង​ ​បញ្ជូន​ខ្លួន​បុរស​ជាឪពុក​ចុង​អគតិ​មួយ​រូប​ទៅ​កាន់​សា​លា​ដំបូង​ ក្រោយ​ពីជ​ននេះ​ បាន​ធ្វើស​កម្ម​ភាព​ចាប់​ រំ​លោភ​កូន​ស្រី​ចុ​ង ក្នុង​វ័យ​អនី​តិ​ជន​បាន​សម្រេច​ ជា​ច្រើន​ដង​មាន​រយៈជាង​មួយ​ឆ្នាំ និង​ទើប​បែក​ធ្លាយ ។

ប៉ូលិស​ព្រហ្ម​ទណ្ឌ​និយាយ​ថា​ ជន​សង្ស័យ​ជាឪ​ពុក​ចុង​រូបនេះ ត្រូវ​កម្លាំង​នគរ​បាល​ស្រុ​កចិត្រ​បុ​រី ​ឃាត់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី៣០​ ធ្នូ ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ស្រ្តី​ជាប្រពន្ធ​ ​និង​ជា​ម្តាយ​ក្មេង​​ស្រី​​រង​គ្រោះ​ ក្រោយ​ពី​ជន​នេះ​ ​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ជា​លើក​ចុង​ក្រោយ​ និង​បាន​បែក​ធ្លាយ​ ។ ប៉ូ​លីស​ស្រុកចិ​​ត្របុ​រី​ បា​ន​និយាយថា​ ជន​អគ​តិ​​ត្រី​ឆ្តោរ​​ស៊ី​កូន​ឯង​នេះ​ ​ឈ្មោះ​ ​ឡុង​ ​ថុ​ល​ អា​យុ​៥២​ឆ្នាំ​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​កន្ទួត​ ​ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុរី​ និង​បាន​ចាប់​រំលោភ​លើ​ក្មេង​ស្រី​រង​គ្រោះ​ជា​កូន​ចុង​វ័យ​​អនីតិជន​១៥​ឆ្នាំ ​ដោយ​រំលោភ​បាន​ស​ម្រេច​ជា​ច្រើន​លើក​ គិត​តាំង​ពី​ឆ្នាំ២​០១២​មកម្ល៉េះ​ ។ ​

លោក​​អនុ​សេនីយ៍​ឯក​ ​ស្រ៊ឺ​ ជា​លី​ អធិ​ការ​រង​ព្រហ្ម​ទណ្ឌ​ស្រុក​ចិត្របុ​រី​បាន​ឲ្យ​ដឹងថា​ សក​ម្មភាព​ជន​សង្ស័យ​ចាប់​រំលោភកូ​នស្រី​ចុង​នេះ ​បាន​បែក​ធ្លាយ​ កាល​ពី​យប់​ថ្ងៃទី​ ២៩​ ធ្នូ ខណៈ​ដែល​ជនអគតិ​រូបនេះ​ បាន​ហៅ​នាង​ឲ្យ​ទៅ​ជួយ​ល​ក់ទឹក​ត្នោត​ជូរ​ នៅ​ក្នុង​ពិធី​រាំវង់​មួយ​នៅ​ក្នុង​ភូមិ​ប្អៀរ ​ឃុំ​ថ្មី​ ស្រុក​ចិត្រ​បុរី​ ហើយ​ក៏​បាន​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​ម្តង​ទៀត។ ដោយ​អត់​ទ្រាំនឹង​ទង្វើ​ររ​បស់​បុរស​ជាឪ​ពុក​អគ​តិ​មិន​បាន​ ក្មេង​​ស្រីរ​ង​គ្រោះ​បាន​យក​រឿង​នេះ​ប្រា​ប់ម្តាយ​ បើ​ទោះ​បី​ជា​នាង​ទទួល​រង​នូវ​ការ​គំរា​ម កំហែង​ពី​សំណាក់​ឪពុក​ចុង​រូប​នេះ​យ៉ាង​ធ្ងន់​ធ្ងរក៏ដោយ​ ។

ក្រោយ​​ពី​រឿង​នេះ​បាន​បែក​ធ្លាយ​ស្រ្តី​ជា​ម្តាយ​បាន​មក​ប្តឹង​រាយ​ការណ៏​មក​នគរ​បា​ល​ ​ហើយ​នគរ​បាល​ ក៏​បាន​ចាប់​ឃាត់​ខ្លួន​ជន​រូប​នេះបា​ន កាល​ពី​ថ្ងៃទី៣០ ធ្នូ ប​ន្ទាប់​ពី​​ជន​នេះ​បាន​ធ្វើ​សកម្ម​ភាពរំ​លោភក្មេងស្រី​រង​​គ្រោះ​​ជា​កូន​ស្រី​ចុង​ ជា​លើក​ចុង​ក្រោយ​ កាល​ពី​យប់​ថ្ងៃ​ទី២៩ ធ្នូ ​៕​