ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រយ័ត្ន​! អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ពេល​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម

4 ឆ្នាំ មុន

កង្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ច្រើន។​ ​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ភាគច្រើន​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ទទួលទាន​អាហារ​ និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ព្រម​ជាមួយ​អាហារ​គួរ​ចៀសវាង…

កង្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ច្រើន។​ ​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ភាគច្រើន​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ទទួលទាន​អាហារ​ និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ព្រម​ជាមួយ​អាហារ​គួរ​ចៀសវាង ៖

+ អាហារ​គួរ​ទទួលទាន

១. ផ្លែ​ទទឹម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក រួម​ទាំង​ជាតិ​រ៉ែ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់​បង្កើន​ការ​ផលិត​កោសិកា​ឈាមក្រហម​កាន់តែ​ច្រើន​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត ទទឹម​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​បង្កើន​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​ដែក​។

២. ត្រយូងចេក ៖ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​នឹង​ជួយ​ទប់ស្កាត់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយ​វា​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។

៣. ទឹកដូង ៖ នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ទឹកដូង​មាន​ប្រសិទ្ធិ​ភាព​អាច​ជួយ​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ប្រសើរ​។

៤. បន្លែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត folic វីតាមីន C ក៏​ដូច​ជា​ជាតិ​ដែក​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង ប្រសិនបើ​អ្នក​ចង់​ជៀស​ផុត ឬ​សះស្បើយ​ពី​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​។

៥. ថ្លើម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក រួម​ជាមួយ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ជា​ច្រើន​ផ្សេង​ទៀត​។ ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម ចូរ​បន្ថែម​ថ្លើម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៦. សាច់ ៖ អ្នក​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​ទទួលទាន​សាច់ ជា​ពិសេស​សាច់​ក្រហម គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​ដើម្បី​ជា​ការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេង​ៗ​។

+ អាហារ​គួរ​ចៀសវាង

១. តែ​បៃតង ៖ ដោយសារ​តែ “​តែ​បៃតង​” មាន​ផ្ទុក​សារធាតុ tannins នោះ​វា​មិនមែន​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ឡើយ​។ សារធាតុ tannins អាច​ទប់ស្កាត់ ឬ​រាំងស្ទះ​រាង​កាយ​ពី​ការ​ស្រូប​យកជាតិ​ដែក​បាន​ត្រឹមត្រូវ​។

២. តែ​ខ្មៅ ៖ ក៏​មិន​ខុស​ពី​តែ​បៃតង​ដែរ តែ​ខ្មៅ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ tannins ដូច​គ្នា​។ ដូច្នេះ​ខណៈ​ពេល​ដែល​អ្នក​កំពុង​ទប់ទល់​ជាមួយ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ចូរ​កុំ​ទទួលទាន​តែ​ខ្មៅ​។

៣. កាហ្វេ ៖ ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​ក៏​មាន​ផ្ទុក​សារធាតុ tannins ដែល​ទប់ស្កាត់​ការ​ស្រូប​យកជាតិ​ដែក​ដោយ​រាង​កាយ​បាន​ត្រឹមត្រូវ​ដែរ​។

៤. ទំពាំងបាយជូរ ៖ ទំពាំងបាយជូរ ក៏​មាន​ផ្ទុក​សារធាតុ tannins ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ឈប់​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​សិន ខណៈ​ពេល​កំពុង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែរ​។

៥. គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ ៖ ថ្វី​ត្បិត​តែ​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ក៏​ដោយ ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សារធាតុ phytates ដែល​អាច​រាំងស្ទះ​ដល់​ការ​ស្រូប​យកជាតិ​ដែក​នៃ​រាង​កាយ​គួរ​អោយ​កត់សម្គាល់​។ ដូច្នេះខណៈ​ពេល​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​អាហារ​សម្រន់​ប្រភេទ​នេះ​សិន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ