ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​តារា​ថៃ​៧​គូ ទម្លាយ​ពី​ទំនាក់ទំនង​ស្នេហា​ពួក​គេ​ក្នុង​ឆ្នាំ​២០១៩​នេះ

4 ឆ្នាំ មុន

ថៃ​៖ នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ គូស្នេហ៍​តារា​ថៃ​ជា​ច្រើន​គូ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ជា​សាធារណៈ បន្ទាប់​ពី​ពួក​គេ​បាន​ស្រឡាញ់​គ្នា​មក​។ 1/. Napat Injaiuea និង…

ថៃ​៖ នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ គូស្នេហ៍​តារា​ថៃ​ជា​ច្រើន​គូ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ជា​សាធារណៈ បន្ទាប់​ពី​ពួក​គេ​បាន​ស្រឡាញ់​គ្នា​មក​។

1/. Napat Injaiuea និង Marie Broenner

ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី Marie បាន​ទទួលស្គាល់​ថា​នាង​កំពុង​ទាក់ទង​នឹង​តារា​សម្ដែង​រូប​សង្ហា​ម្នាក់​គឺ​លោក Naphat Injaiuea រយៈពេល ២ ខែ​ហើយ​។

2/. Jes Jespipat និង Vill Wannarot

កាលពីដើម​ឆ្នាំ ២០១៩ តារា​សម្ដែង​ទាំង​ពីរ​រូប​នេះ បាន​បើក​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា បន្ទាប់​ពី​បាន​សម្ដែង​រឿង​ភាគ​ជាមួយ​គ្នា​នៅ​ក្នុង​រឿង សមុទ្រ​ឫស្យា (Talay Rissaya)​។

3/. Toyy Pathompong និង Mook Worranit

គូស្នេហ៍​មួយគូ​នេះ បាន​បង្ហាញ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​កាលពីដើម​ឆ្នាំ ២០១៩​។

4/. Porshe Saran និង Dao Pimthong

គូស្នេហ៍​តារា​មួយគូ​ទៀត​នេះ ក៏​បាន​បង្ហាញ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ជា​សាធារណៈ​កាលពីដើម​ឆ្នាំ ២០១៩​។

5/. Hunz The Star និង Seo Gyeon

Hunz The Star និង Seo Gyeon បាន​បង្ហាញ​ពី​រូបថត​ផ្អែមល្ហែម​ជា​លើក​ដំបូង នៅ​ពេល​ដែល​ពួក​គេ​ទៅ​កម្សាន្ត​នៅ​ក្រុង​សេ​អ៊ូ​ល ប្រ​ទែស​កូរ៉េ នា​ដើមឆ្នាំ ២០១៩​។

6/. Kangsom The Star និង Dj Dao

គូស្នេហ៍​តារា​មួយគូ​នេះ​វិញ បាន​បង្ហាញ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​កាលពីដើម​ឆ្នាំ ២០១៩ ហើយ​ពួក​គេ​មាន​ទំនាក់ទំនង​នឹង​គ្នា​មក​ជិត ១ ឆ្នាំ​ហើយ​។

7/. Phet Thakrit និង Mind Tarika

ថ្មី​ៗ​នេះ តារា​សម្ដែង​លោក Phet ទទួលស្គាល់​ថា លោក​កំពុង​ទាក់ទង​នឹង​តារា​សម្ដែង​ស្រី​គឺ​នាង Mind Tarika៕

ប្រភព​៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ