ខឹង​​គេ​តែម្នាក់​ បែរឱ្យ​អ្នក​រស់​ក្នុង​អគារ​​ទាំងមូល​មុជទឹក​នោម​ទឹក​លាមក​គាត់


តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​អាយុ​៦៩​ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​ខេត្ត Taichung តៃវ៉ាន់ ត្រូវ​បាន​គេ​តាម​ទាន់ពេល​កំពុង​យក​ទឹកនោម ទឹក​លាមក​របស់​ខ្លួន ទៅ​ចាក់​ក្នុង​អាង​ស្តុក​ទឹក​ប្រើ​រួម​ក្នុង​អគារ​។ គាត់​ធ្វើ​បែប​នេះ ដោយសារ​តែ​ខឹង​អ្នក​ជិតខាង​បន្ទប់​គាត់​ពេក​។

បុរស​ម្នាក់​ត្រកូល Lin បាន​ចងគំនុំ​ជាមួយនឹង​អ្នក​ជិតខាង​ក្នុង​អគារ​របស់​លោក ដែល​បាន​ធ្វើ​ឱ្យ​លោក​ដាច់​លុយ​ពី​ការ​ជួល​កន្លែង​ដាក់​ឧបករណ៍​ប្រព័ន្ធ​ទូរស័ព្ទ​។ កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុនទូរស័ព្ទ​បាន​មក​សុំ​ជួល​កន្លែង​ដាក់​ឧបករណ៍​នៅផ្ទះ​របស់​លោក Lin ដោយ​ឱ្យប្រាក់៣៨​ដុល្លារ​ក្នុង​មួយ​ខែ​ ។

ក្រោយមក អ្នក​ជិតខាង​ក៏​ប្តឹង​ថា វា​បាន​ផ្តល់​ការ​រំខាន​ដល់​ពួក​គេ ហើយ​ក្រុមហ៊ុន​នោះ​ក៏​ឈប់​ជួល​តទៅ​ទៀត​ទៅ​។ ដោយ​ចិត្ត​ក្តៅក្រហាយ​មិន​បាន​លុយ លោក Lin បាន​នឹកឃើញ​វិធី​សងសឹក​មួយ​យ៉ាង​សាហាវ​។ លោក​បាន​នោម​ជុះ​ដាក់​ក្នុង​ធុង ហើយ​ឡើង​ទៅ​ចាក់ចោល​នៅ​ក្នុង​អាង​ស្តុក​ទឹក​លើ​អគារ​។ គ្រប់​គ្នា​សុទ្ធតែ​ប្រើប្រាស់​ទឹក​នោះ​ទាំងអស់ ឱ្យ​តែ​ស្នាក់​នៅ​ក្នុង​អាគារ​។ ពួក​គេ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ទឹក​មាន​ក្លិន​ចម្លែក​​អ្នកខ្លះ​ទៀត ដល់​ថ្នាក់​ឡើង​អាលែកហ្ស៊ី​ពេញ​ខ្លួន​ថែម​ទៀត​ផង​។

ក្រោយមក ពួក​គេ​ក៏​សម្រេចចិត្ត​ទៅ​បើក​មើល​វី​ឌី​អូ​ចេញពី​កាមេរ៉ា​សុវត្ថិភាព​លើ​អគារ​។ គេ​ក៏​បានឃើញ​រឿង​គ្រប់យ៉ាង​ដែល​កើតឡើង ដែល​សកម្មភាព​នោះ​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ តាំងពី​ខែមិថុនា ឆ្នាំ​២០១៧ មក​ម្លេះ​ ។ ពេល​តុលាការ​សួរ​ចម្លើយ លោក Lin ថា​៖ ​«នេះ​ពួក​ឯង​ហេង​ហើយ ដែល​មិន​ងាប់​ដោយសារ​ផឹកទឹក​នោះ​» ។ តុលាការ​បាន​សម្រេច​ដាក់​ពន្ធនាគារ​លោក Lin រយៈពេល​២០​ខែ និង ពិន័យ​ជា​ប្រាក់ ៥១៦០​ដុល្លារ​ ៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ