ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លា.ក់​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​របស់​ឥណ្ឌា​នៅ​ពេល​បើក​ពី​លើ​ជ្រ​លង​ភ្នំ បណ្ដាល​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​៦​នាក់​

3 ថ្ងៃ មុន

ទី​ក្រុង​ញូដេលី៖ មាន​ឧបទ្ទវ​ហេតុ​ដ៏​រន្ធត់​ និ​ងគួរ​ឱ្យ​សោក​ស្ដាយ​មួយ​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​នោះ មនុស្ស​យ៉ាង​តិច​៦​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​នៅ​រដ្ឋ​អុត​តារ៉ាក់​ហាន​ (Uttarakhand) នៃ​តំបន់​ភ្នំ​ហិមា​ល័យ​។ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​ទូរ​ទស្សន៍ឥណ្ឌា ANI ដែល​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ធ្វើ​ការ​នៅ​អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ីវិល​។

មុន​ពេល​កើត​ហេតុ​ ឧទ្ធម្ភាគ​ចក្រ​នោះ​ហោះ​ចេញ​ពី​តំបន់​បា​ឌ្រី​ណាត (Badrinath) ដែល​ជា​កន្លែង​ធ្វើ​ធម្ម​យាត្រា​ដ៏​​សំខាន់​មួយ​សម្រាប់​សាសនិក​ហិណ្ឌូ​នៅ​តំបន់​ជួរ​ភ្នំ​​។ ឧទ្ធម្ភាគ​ចក្រ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ទេ​រ៉ា​ទុន (Dehradun)​។ ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​ឧទ្ធម្ភាគ​ចក្រ​ទាំង​៦​នាក់​មាន​អ្នក​ដំណើរ​៥​នាក់​​ និង​អ្នក​បើក​ម្នាក់​។ ពួក​គេ​​ស្លាប់​ទាំង​អស់​​គ្មាន​នៅ​សេស​សល់​សូម្បី​តែ​ម្នាក់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​​​​​ទូរ​ទស្សន៍​ឥណ្ឌា​​ ANI។​

​ទូរ​ទស្សន៍ខាង​លើ​​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អាកាស​ចរណ៍​ លោក​ប្រាទីក ជែន (Prateek Jain)។ អាជ្ញា​ដដែល​ប្រាប់​បន្ត​ទៀត​ថា​ឧទ្ធម្ភាគ​ចក្រ​នោះ​នៅ​ពេល​ហោះ​ពី​លើ​ជ្រលង​ភ្នំ​​ចូ​ស៊ី​ម៉ាស់ (Joshimath) ​​​​ក៏​ស្រាប់​តែ​ដាច់​ការ​ទាក់​ទង​ជា​មួយ​អង្គ​ភាព​តាម​ដាន​ការ​ហោះ​ហើរ​តែ​ម្ដង​។ នៅ​ពេល​តំណាល​គ្នា​នោះ​ ប្រព័ន្ធ​តាម​ដាន​ការ​ហោះ​ហើរ​មិន​អាច​ដឹង​​​ថាតើ​​ឧទ្ធម្ភាគ​ចក្រ​នោះ​ស្ថិត​​នៅ​ទី​ណា​ពិត​ប្រាកដ​ឡើយ​។ ប្រតិ​បត្តិ​ការ​ដឹក​ជញ្ជូន​មនុស្ស​ក៏​ត្រូវ​ផ្អាក​សកម្ម​ភាព​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ជា​វិធាន​ការ​បង្ការ​គ្រោះ​ថ្នាក់​។

ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​ឧទ្ធម្ភាគ​ចក្រ​មិន​បាន​ឆ្លើយ​តប​ទេ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​។ អាជ្ញា​ធរ​ឥណ្ឌា​ជា​ច្រើន​ស្ថាប័ន​បាន​បើក​ប្រតិ​បត្តិ​ការ​រួម​គ្នា​ដើម្បី​បំពេញ​បេសក​កម្ម​​ស្វែង​រក និង​ជួយ​សង្គ្រោះ​​​។ ក្នុង​នោះ​មាន​អាជ្ញា​ធរ​ដែន​ដី​នៅ​នឹង​កន្លែង​កើត​ហេតុ​ ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ និង​យោធា​ប្រចាំ​តំបន់​។ ទូរ​ទស្សន៍​ឥណ្ឌា​ផ្សាយ​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រញាប់​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។ នៅ​ពេល​ទៅ​ដល់​ គេ​ឃើញ​ភ្លើង​ឆេះ និង​ផ្សែង​ដ៏​ខ្មៅ​ងងឹត​ហោះ​ហើរ​ទៅ​​លើ​​អាកាស​៕ ប្រភព៖ Asia One​