ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេចសម្រេច​ឱ្យលោក​យន្ត មីន លា​លែង​​​ពី​​តំណែង..!

4 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ មុន​នេះ​បន្តិច​បាន​បញ្ចេញ​សារ​បញ្ជាក់​ថា លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ទទួលស្គាល់​កំហុស​…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ មុន​នេះ​បន្តិច​បាន​បញ្ចេញ​សារ​បញ្ជាក់​ថា លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ទទួលស្គាល់​កំហុស​ និង​សុំ​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ហើយ ហើយ​សម្រេច​តែងតាំង លោក គួច ចំរើន បច្ចុប្បន្ន​ជា​អភិបាលខេត្ត​កំពង់ចាមជំនួស​វិញ ។

សម្តេច​បាន​សរសេរ​បញ្ជាក់​ថា «​ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហ​នុ ឯកឧត្តម យន្ត មីន អភិ​បាលខេត្តព្រះ​សីហ​នុ​ បាន​ទទួលស្គាល់​កំហុស​លើ​ការ​គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដែល​បណ្តាល​អោយ​មានរឿង​ឈឺចាប់​កើតឡើង ​។​ គាត់​បាន​ស្នើ​មក​ខ្ញុំ​ ដើម្បីលាលែង​ចេញពី​អភិបាលខេត្ត​ព្រះ​សីហ​នុ​» ។

សម្តេច​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​យល់ព្រម​អោយ​គាត់​លាលែង​ និង​បាន​ពិភាក្សា​ជាមួយសម្តេច ស ខេ​ង យក ឯកឧត្តម គួ​ច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម មក​ធ្វើ​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ វិញ​។​ ទោះជា​មានការ​រៀប​ចំ​បែប​នេះ​ក៏​ដោយ​ ក៏ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនាការ​រុករក​ និង​សង្គ្រោះ​តទៅ​ទៀត​រហូត​ចប់​កិច្ចការ​ និង​អភិបាលខេត្ត​ថ្មី​ចូល​កាន់​តំណែង​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោក៏​បាន​សេរ​សេរ​សារ​បញ្ជាក់​ថា «​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេចចិត្ត​ដកឯកឧត្តម ញឹ​ម វណ្ណ​ដា ចេញពី​តំណែង​ជា​ទេស​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​» ​។

គួរបញ្ជាក់​ដែរថា លោក យន្ត មីន សុំ​ការ​អ​ភ័​ទោស​ពី​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ ក្រោយ​សុំ​លាលែង​ពី​តំណែង​អភិបាលខេត្តថា «​ក្នុង​ឧ​ប្បវ​ហេតុ​រលំ​អគារ​៧​ជាន់​ក្នុង​ក្រុងព្រះសីហនុ​នេះ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង និង​សុំ​ការ​អ​ភ័​ទោស​ពី​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ទាំងអស់​។ ជា​ការ​ទទួលខុសត្រូវ​ក្នុង​ឧ​ប្បវ​​ហេតុនេះ ខ្ញុំ​បាន​ស្នើ​សុំ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​រួច​ហើយ ហើយ​សម្តេច​ក៏​បាន​ផ្តល់​ការ​យល់ព្រម​ដែរ​»​។

លោក​បាន​សរសេរ​បន្ត «​ជាមួយ​នេះ ខ្ញុំបាទ​សុំ​ការ​អភ័យទោស​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សម្តេច​ក្រឡា​ហោម សម្តេច ឯ​ឧ លោក​ជំទាវ ចំពោះ​កង្វះខាត​នៃ​ការ​បំពេញភារៈកិច្ច​របស់ខ្ញុំ​បាទ​កន្លង​មកនេះ​។ ខ្ញុំ​សុំ​ការ​អភ័យទោស និង​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងអស់ ចំពោះ​កង្វះខាត​របស់ខ្ញុំ​កន្លង​មក ត្បិត​អី​ខ្ញុំ​បាន​ខំប្រឹង​អស់ពី​លទ្ធភាព​ហើយ​។ តែ​ទោះបីជា​បែប​ណា ខ្ញុំ​នៅ​តែ​បន្តសកម្មភាព​ជួយ​សង្គ្រោះ ក្នុង​ឧ​ប្បវ​ហេតុនេះ​អោយ​ចប់​ចុង​ចប់​ដើម​»​។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ