ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី១៤ឆ្នាំ…ហ៊ានបញ្ចប់ជីវិត​ ក្រោយ​ឪពុក-ម្តាយសួររឿង​អារ.ក​ដៃ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​​​ម្នាក់​ខឹង​ឪពុក​ម្តាយ​សួរនាំ និងស្តីបន្ទោស​ឱ្យ​រឿង​អារ.​កដៃ​ខ្លួនឯង ស្រាប់តែនាង​​ហ៊ានបញ្ចប់ជីវិត​ខ្លួនឯង ដោយចង​.កភ្ជាប់​​ទ្វារ​បន្ទប់ទឹក​កម្ពស់​២,២​ម៉ែត្រ ​បង្កឱ្យ​គ្រួសារ​នឹក​ស្មាន​មិនដល់ ពិសេស​គឺឪពុកម្តាយនាង ។ ហេតុការណ៍កើតឡើង​កាលពីវេលាម៉ោង​០២និងរសៀល​ថ្ងៃទី​…

ខេត្តសៀមរាប​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ស្រី​​​ម្នាក់​ខឹង​ឪពុក​ម្តាយ​សួរនាំ និងស្តីបន្ទោស​ឱ្យ​រឿង​អារ.​កដៃ​ខ្លួនឯង ស្រាប់តែនាង​​ហ៊ានបញ្ចប់ជីវិត​ខ្លួនឯង ដោយចង​.កភ្ជាប់​​ទ្វារ​បន្ទប់ទឹក​កម្ពស់​២,២​ម៉ែត្រ ​បង្កឱ្យ​គ្រួសារ​នឹក​ស្មាន​មិនដល់ ពិសេស​គឺឪពុកម្តាយនាង ។ ហេតុការណ៍កើតឡើង​កាលពីវេលាម៉ោង​០២និងរសៀល​ថ្ងៃទី​ ២៣ ​មិថុនា ស្ថិត​នៅ​ចំណុច​ផ្ទះ​ក្រុម​ទី​១៨ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​​សៀមរាប ​។

សេចក្តីរាយាករណ៍បន្តថា ​ក្មេងស្រីរងគ្រោះ​ឈ្មោះ ហ៊ុន ដា​វ៉ា​ន ​អាយុ​១៤​ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​៩ នៃ​វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ក្រុម​ទី​១៨ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​ ។ បើតាម​ត​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់ទាំងទឹកភ្នែក​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញកូនស្រី​គាត់ មាន​ស្នាម​អា​រ.កដៃ ក៏​ហៅ​មក​សួរ ហើយ​ស្តីឱ្យបន្តិចបន្តួចថា ថ្ងៃក្រោយកូន​កុំ​ធ្វើ​អ​ញ្ចឹ​ង​ទៀត ។ ស្រាប់តែ​មិន​នឹក​ស្មានថា កូនស្រី​​គាត់ បែរ​ជា​ខឹង​ខ្លាំងបែបនេះនោះទេ ។

​ប្រភពបន្តថា លុះនៅ​វេលា​ម៉ោង​កើតេហតុ ស្រាប់តែ​បាត់​កូនស្រី​មិនឃើញ​ទៅ​រៀន ក៏​នាំ​គ្នា​ស្រែកសួរ​មិន​ឮឆ្លើយ ក៏​ទៅ​បើកទ្វារ​បន្ទប់ទឹក ស្រាប់តែ​ភ្ញាក់​ព្រើត ​ព្រោះ​ឃើញ​កូនស្រី​ចងក​សម្លាប់​ខ្លួន ទៅ​នឹង​ក្រ​ម៉ា​ការ៉ូ ពណ៌​សលាយ​ក្រហម ចង​ភ្ជាប់​នឹង​ទ្វារ​បន្ទប់ទឹក​​ ។ ក្រោយមក​​គាត់ ​(​ឪពុក​)​ បាន​ព្យាយាម​សង្គ្រោះ​នឹង​យក​ទៅ​ពេទ្យ​ខេត្ត​ខេត្ត តែ​ជួយ​មិន​បាន ព្រោះ​​កូន​ស្រី​​បាន​ស្លាប់​​ជា​យូរហើយ គាត់​ក៏​ដឹក​សព​​​កូន​ស្រីត្រឡប់​​មក​ផ្ទះ​វិញ​ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា តាម​ពិនិត្យ​ពី​សមត្ថកិច្ច ពុំ​មាន​ស្លាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើសគួរឱ្យ​សង្ស័យឡើយ ​និង​ស្តាប់​​តាម​ការ​បំភ្លឺ​របស់​ឪពុក​សពបានឱ្យ​ដឹង​ថា ឃើញ​កូន​ខ្លួន​អា​រ.កដៃ សួរ​មូលហេតុ​មិន​​ប្រាប់ ហើយ​ឪពុក​ម្តាយ​ស្តីបន្ទោស ហើយ​កូន​ខឹង​ចិត្ត​ក៏​ទៅ​ចងក​តែ​ម្តង​។​ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ