ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU​ប្រើ​ឡាន​៦​គ្រឿង​ការពារ និង​ដឹក​ឧកញ៉ា​សុខ ប៊ុ​ន រួម​សហការី មក​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានបន្តទៀយថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ប្រើប្រាស់​រថ​យន្តចំនួន​​៦​គ្រឿង ក្នុងការ​​ដឹក​ជនសង្ស័យ​៦​នាក់ មកកាន់​​​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី​២៤ មិថុនា នេះ ​​ដោយ​កម្លាំង​មាន​ប្រមាណ​២០​នាក់ការពារ​​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានបន្តទៀយថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ប្រើប្រាស់​រថ​យន្តចំនួន​​៦​គ្រឿង ក្នុងការ​​ដឹក​ជនសង្ស័យ​៦​នាក់ មកកាន់​​​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី​២៤ មិថុនា នេះ ​​ដោយ​កម្លាំង​មាន​ប្រមាណ​២០​នាក់ការពារ​​ ។ ហើយ​សំណុំរឿង​នេះ ​បាន​ចាត់​ចូល​ទៅ​ព្រះរាជ​អាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង កំពុងធ្វើការ​សាកសួរ​ផងដែរ ។

សូមរំលឹកថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)​បាន​ចាប់​បញ្ជូន​មនុស្ស​៦​នាក់​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភំ​ពេញ ក្នុង​នោះ​មាន​ម្នាក់​ជាលោក​ឧកញ៉ា សុខ ប៊ុ​ន ពាក់ព័ន្ធ​លើ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​ប្រជា​ពលរដ្ឋ នៅ​ក្នុង​សហគមន៍​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភពបន្តថា ជន​​ទាំង៦នាក់ដែលបានបញ្ជូនមក​សាលាដំបូង មាន ១-ឈ្មោះសុខ ប៊ុន អគ្គនាយក​សុខ ប៊ុន គ្រុប ។ ២-ឈ្មោះ​កែវ ពៅ ជាមេភូមិ​ព្រែកស្វាយ ក្នុងសង្កាត់​កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ៣-​ឈ្មោះកែវ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ៤-ឈ្មោះហែម សាឡេះ ជាសមាជិក ក្រុមប្រឹក្សា​ សង្កាត់​កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ៥-សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុង​កោះ​រ៉ុង ខេត្តព្រះសីហនុ និងអ៊ួង និត ប្រធាន​ក្រុមប្រឹក្សា​សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។ (សម្រួល​ដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ