ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អង្គុយ​ច្រើន​ពេក ប្រយ័ត្ន​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា​ការ​គេង​ច្រើន​ពេក គឺ​មិនល្អ​ចំពោះ​សុខភាព​ឡើយ​ដោយ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គួរ​អោយ​ព្រួយបារម្ភ​ផ្សេង​ៗ​។ ប៉ុន្តែ​ចុះបើ​អង្គុយ​ច្រើន​វិញ​នោះ? តើ​ផ្ដល់​ផល​វិជ្ជមាន ឬ​អវិជ្ជមាន​ចំពោះ​សុខភាព? ចម្លើយ​នោះ គឺ​ការ​ចំណាយពេល​អង្គុយ​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​អង្គុយ​យូរ…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា​ការ​គេង​ច្រើន​ពេក គឺ​មិនល្អ​ចំពោះ​សុខភាព​ឡើយ​ដោយ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គួរ​អោយ​ព្រួយបារម្ភ​ផ្សេង​ៗ​។ ប៉ុន្តែ​ចុះបើ​អង្គុយ​ច្រើន​វិញ​នោះ? តើ​ផ្ដល់​ផល​វិជ្ជមាន ឬ​អវិជ្ជមាន​ចំពោះ​សុខភាព? ចម្លើយ​នោះ គឺ​ការ​ចំណាយពេល​អង្គុយ​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​អង្គុយ​យូរ ៖

១. ជំងឺ​ធាត់​ជ្រុល ៖ ពិត​ណាស់​ការ​អង្គុយ​គ្រប់ពេល ឬ​ពេញ​មួយ​ថ្ងៃ​អាច​ធ្វើ​អោយ​អ្នក​កើន​ទម្ងន់​ហួស​ប្រមាណ​​ដោយ​មិនដឹង​ខ្លួន​បាន​។ នោះ​ក៏​ព្រោះតែ​ការ​មិន​ធ្វើ​សកម្មភាព​រាង​កាយ​ទប់ស្កាត់​រាំងស្ទះ​ដល់​ការ​ដុត​បំផ្លាញ​កាឡូរី​។​ហើយ​កាឡូរី​ដែល​មិន​ត្រូវ​បាន​ដុត​បំផ្លាញ​ទាំងនោះ​នឹង​បំ​លែង​ទៅ​ជា​ខ្លាញ់​ដោយ​រាង​កាយ​នាំ​អោយ​ធាត់​។ អ្វី​ដែល​គួរ​អោយ​បារម្ភ​ថែម​ទៀត​នោះ គឺ​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺ​បេះដូង​។

២. ឈឺសន្លាក់ ៖ ការ​មិន​ធ្វើ​សកម្មភាព​សន្លាក់​សោះ​មិន​ជួយ​ទប់ស្កាត់​បញ្ហា​ឈឺ​ហើម​សន្លាក់​ឡើយ​ដូច​ដែល​អ្នក​ធ្លាប់​បាន​គិត​ឡើយ​! អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា តាម​ពិត​ទៅ​ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ​នឹង​បង្ក​បញ្ហា​ឈឺសន្លាក់ ហើម រលាក និង​ឡើង​រឹង​ទៅ​វិញ​ទេ ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ស្រាប់​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់ឆ្អឹង គឺ​ការ​ធ្វើ​សកម្មភាព​រាង​កាយ?

៣. ជំងឺ​ពុក​ឆ្អឹង ៖ ពិត​ណាស់​កាល់ស្យូម គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ឆ្អឹង​ល្អ​ប្រសើរ​។ ប៉ុន្តែ​ទោះជា​អ្នក​បាន​ទទួលទាន​របប​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ​ក៏​ដោយ ប្រសិនបើ​មិន​ធ្វើ​សកម្មភាព​រាង​កាយ ឬ​ហាត់ប្រាណ​ដោយ​គិតតែ​ពី​អង្គុយ​ពេញ​មួយ​ថ្ងៃ​នោះ​អ្នក​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នូវ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ដដែល​! លំ​ហាត់ប្រាណ​ងាយ​ៗ​ដូច​ជា​ការ​ដើរ​អាច​បង្កើន​សុខភាព​ឆ្អឹង​ទប់ស្កាត់​បញ្ហា​ជា​ច្រើន ដូច្នេះ​ចូរ​ព្យាយាម​ចំណាយពេល​ដើរ​ល្អ​ជាង​អង្គុយ​ច្រើន​មួយ​ថ្ងៃ​ៗ​។

៤. ជំងឺ​ធ្លាក់​ទឹកចិត្ត ៖ ភាព​សកម្ម​ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ គឺជា​អ្វីមួយ​ដែល​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ផ្លូវចិត្ត ឬ​អារម្មណ៍​របស់​អ្នក​ដោយ​វា​ជួយ​បង្កើន​កម្រិត​នៃ​អ័រម៉ូន​រីករាយ​ក្នុង​ខួរក្បាល​។ ដូច្នេះ​គ្មាន​អ្វី​ចំឡែក​ឡើយ​ដែល​ការ​ចំណាយពេល​អង្គុយ​ពេញ​មួយ​ថ្ងៃ​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត​នោះ​។

៥. ជំងឺ​លើស​សម្ពាធ​ឈាម ៖ អ្នក​ប្រហែលជា​ស្មាន​មិន​ដល់​ទេ​ថា ការ​អង្គុយ​ច្រើន​ពេញ​មួយ​ថ្ងៃ​អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​ចំណាយពេល​ធ្វើ​លំ​ហាត់​ប្រាណ​ខ្លះ​ជា​ប្រចាំ​ចៀសវាង​គិតតែ​ពី​អង្គុយ ឬ​គេង​ច្រើន​ហួស​។

៦. ជំងឺ​បេះដូង ៖ ជំងឺ​បេះដូង​ជា​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​បំផុត​មួយ​ដោយ​វា​អាច​ធ្វើ​អោយ​អ្នក​បាត់បង់​អាយុជីវិត​បាន​។ ការ​អង្គុយ​ច្រើន​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​យ៉ាងដូច​ម្ដេចទៅ? ដូច​បាន​លើក​ឡើង​ខាង​លើ​ការ​ចំណាយពេល​ច្រើន​អង្គុយ​ពេញ​មួយ​ថ្ងៃ​អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​​បញ្ហា​នេះ​ហើយ​ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព​បេះដូង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ