អាសូរបុរសអនាថាធ្លាប់ឃើញសុំទានតាមមាត់ទន្លេ ពេលនេះផ្អើល​មុខ​វត្តឧណ្ណា​លោម


រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់​ដែល​តែងតែ​ជិះ​លើ​រទេះរុញ និង​សុំទាន​គេ​នៅ​តាម​មាត់ទន្លេ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​រទេះរុញ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទល់មុខ​វត្ត​ឧណ្ណាលោម ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សុខ​មាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ជនអនាថា​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ដើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បានឃើញ​បុរស​ខាងលើ​នេះ​ដេក​ស្លាប់​នៅ​លើ​រទេះរុញ​របស់​ខ្លួន ដោយ​មិនដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បានអោយ​ដឹង​ថា ពួក​គាត់​តែងតែ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះរទេះ​រុញ​សុំទាន​គេ​នៅ​តាម​មាត់ទន្លេ លុះ​នៅ​វេលា​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​លើ​រទេះរុញ​បែប​នេះ​ទៅ​វិញ ប្រហែលជា​បុ​រស​​រង​គ្រោះ​ខ្យល់គរ​ក៏​មិនដឹង ​ទើប​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ជន​រង​គ្រោះជា​ជនអនាថា​គ្មាន​បងប្អូន ទើប​សមត្ថកិច្ច​មិនដឹង​ថា​ប្រគល់​ឱ្យ​អ្នក​ណា ក៏​សម្រេច​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​វត្ត​ដើម្បី​ធ្វើការ​បូជា​តែ​ម្តង​៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ