ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​កាយ​រក​មនុស្ស​នៅឡើយ​…​ខណៈ​សង្ស័យ​មាន​ចិន​ច្រើន​នាក់​ក្នុង​គំនរ​​​​ដែរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យ​ដឹងបន្ត​ថា កម្លាំងសមត្ថកិច្ច​ជា​ច្រើននាក់ បាន​និង​កំពុង​​​​រុករក​ជនរងគ្រោះដោយ​ប្រើ​​គ្រឿងចក្រ សម្រាប់​​​កាយ​គំនរថ្មបាក់បែក​ខ្ទេច​​​ មក​ដល់​​ម៉ោង​ជាង៣រសៀលថ្ងៃទី​២២ មិថុនា នេះ នៅមិនទាន់បញ្ចប់…

ខេត្តព្រះសីហនុ ៖ តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យ​ដឹងបន្ត​ថា កម្លាំងសមត្ថកិច្ច​ជា​ច្រើននាក់ បាន​និង​កំពុង​​​​រុករក​ជនរងគ្រោះដោយ​ប្រើ​​គ្រឿងចក្រ សម្រាប់​​​កាយ​គំនរថ្មបាក់បែក​ខ្ទេច​​​ មក​ដល់​​ម៉ោង​ជាង៣រសៀលថ្ងៃទី​២២ មិថុនា នេះ នៅមិនទាន់បញ្ចប់ ព្រោះកំពុង​សង្ស័យ​អាច​មាន​ជនជាតិចិន​ក្នុងគំនរថ្ម​នេះដែរ ​​។ សូមរំលឹកថា៖ ​ត្រឹមម៉ោង១រសៀល​ អ្នកស្លាប់​កើន​​៧​នាក់ ខណៈឃាត់​ចិន៣នាក់ ​ជាអ្នកម៉ៅការ

សេចក្តីរាយការណបន្តថា អ្នករងរបួស​ក្នុងហេតុការណ៍ខាងលើ ​មាន​​ចំនួន​២១​នាក់ ខណៈ​អ្នក​ស្លាប់​​បាន​រកឃើញ​ចំនួន​៧នាក់ដដែល ។ បច្ចុប្បន្ន សមត្ថកិច្ច​នៅតែបើកប្រតិបត្តិការ​​រុករក​បន្តទៀត ដោយ​មិន​ដឹង​ថា នឹង​អាចបញ្ចប់នៅពេលនោះទេ ។

បើ​តាម​ការ​​ឱ្យដឹង​ពី​កន្លែង​កើតហេតុ​​ផ្ទាល់​​​​ឱ្យដឹង​ទៀតថា​ កំពុង​សង្ស័យ​នៅ​មាន​មនុស្ស​បាត់​ខ្លួនក្នុង​អគារ​បាក​​់បែក​ខ្ទេចនេះ ហើយពួកគេ​ជា​ជនជាតិ​ចិនប្រមាណ​​​៣០​នាក់​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជួនបន្តទៀត ។

អត្ថបទសរសេរ ដោយ