ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ព្រមាន​ដក​តួនាទី​មន្ត្រី​តាម​ស្ថាប័ន​ដែល​មាន​ប្រពន្ធ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ព្រមាន​ដក​តួនាទី​ ឬ​តំណែង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ដែល​មាន​ប្រពន្ធ​ច្រើន ​។ ការ​ព្រមាន​នេះ​…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ព្រមាន​ដក​តួនាទី​ ឬ​តំណែង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ដែល​មាន​ប្រពន្ធ​ច្រើន ​។ ការ​ព្រមាន​នេះ​ បន្ទាប់​មានរឿង​រ៉ាវ​រវាង​លោក ដួង តារា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ជាមួយ​លោក ថៃ នរៈ​សត្យា ពាក់ព័ន្ធ​ការ​យល់​ច្រឡំ​នឹង​រឿង​ចោទប្រកាន់​មាន​ស្រី​ច្រើន​

សម្តេច​តេ​ជោ បាន​ខម​មិន​នៅ​លើ​បញ្ហា​សង្គម​របស់​លោក ដួង​ ​តារា ​កាលពី​ថ្ងៃ​២២ មិថុនា​ ហើយ​ត្រូវ​បាន​លោក ដួង តារា បង្ហោះ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ «​នៅ​១​ម៉ោង​មុន​នេះ នៅ​ក្នុង​ផេ​ក​ខ្ញុំបាទ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ដក លោក ថៃ នរៈ​សត្យា អតីត​រដ្ឋលេខាធិការ ពី​ក្រសួង​វប្ប​ធ​ម៍ ដែល​ដែល​មា​ខ្លឹមសារ​ដើម​ទាំងស្រុង​ខាង
​ក្រោម៖ ​សុំ​កុំ​ប្រកែក​គ្នា​និង​ចោទប្រកាន់​គ្នា​ពី​រឿង លោក​ថៃ នរៈ​សត្យា​ត្រូវ​ដក​ចេញពី​ដំណែង​។​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ខ្ញុំ​មិន​មានការ​ចាំបាច់​សួរ​យោបល់​អ្នក​ណា​ទាំងអស់​លើ​ការ​ដក​តំណែង​នេះ​» ។

សម្តេចបញ្ជាក់​ថា «​ការ​ដក​តំណែង​របស់​គាត់ ​គឺ​ចង់អោយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្ប​ធ​ម៌មាន​ភាព​ស្អាតស្អំ​ ។
​ពួក​​អ្នក​ប្រពន្ធ​ច្រើន​ ត្រូវ​បាន​ដក​ចេញ​ជា​បន្តបន្ទាប់​ និង​បន្ត​ដក​ចេញ​នៅ​ពេល​ខាង​មុខ​ ។ ​នេះ​ជា​អភិក្រម​ទី​៥​ គឺ​ការ ​(​វះកាត់​)» ​។

នៅ​លើក​បណ្តាញ​សង្គម​ លោក ដួង តារា​ ក៏​បាន​សរសេ​ទៀត​ថា​ «ខ្ញុំ​សោកស្តាយ​ដែល​បាន​បន្ត​ឃើញ​ព័ត៌​មាន​មួយ​ចំនួន ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​បាន​យកការ​បកស្រាយ​របស់លោកថៃ នរៈ​សត្យា អតីត​រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៌ ក្នុង​ចេតនា​ទុច្ចរិត​ដោយ​ប្រមាថ​បរិហារ​កេ​រ្ត៍ បង្កាច់បង្ខូច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ ក្រុម​គ្រួសារ​ខ្ញុំ និង​ការងារ​ខ្ញុំ ហើយ​ជា​ពិសេស គឺ​ធ្វើ​អោយ​សាធារណៈជន​មួយ​ចំនួន​យល់​ច្រឡំ​ថា ខ្ញុំ​ជា​តួអង្គ​បំបែកបំបាក់ បំផ្លាញ​គ្រួសារ​គេ ដូច​ការ​ចុះ​ព័ត៌មាន​មិន​ពិត​របស់​បណ្តាញ​សារ​ព​តិ៍​មាន​មួយ​ចំនួន» ។

លោក​បាន​បញ្ជាក់​ថា​ «​ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ថា ប្រសិនបើ ទ​ង្វើ​របស់ខ្ញុំ​ល្មើសច្បាប់ ​ដោយ​ប្រការ​ណា មួយ គឺ​ខ្ញុំ​សុខចិត្ត​ទទួលខុសត្រូវ​ទាំងស្រុង ​ចំពោះ​មុខ​ច្បាប់ ទោះបី​ខ្ញុំ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ក៏​ដោយ ពីព្រោះខ្ញុំ​ត្រូវការ​ការពារ​សីល​ធ​ម៌រស់នៅ កិត្តិយស និង​ភាព​ស្អាតស្អំ​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​នៅ​ក្នុង​សង្គម ​។ ខ្ញុំរក្សា​សិទ្ធិ​ស្របច្បាប់ ដើម្បី​តតាំង​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ទុច្ចរិត​ណា ដែល​មាន​បំណង​បំផ្លាញ​កិត្តិយស កេ​រ្តិ៍ឈ្មោះ និង​ភាព​ស្អាតស្អំ​របស់ខ្ញុំ» ។

លោក​បន្ត​ថា ​ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​ពី​បងប្អូន​ដែរ តាម​ពិត​ទៅ ខ្ញុំ​អត់​ចង់​ឆ្លើយឆ្លង​តាម facebook ទេ​។ រឿង​ក្រុម​គ្រួសារ​ផ្ទាល់ខ្លួន​ ដូច​ករណី​នេះ មិន​គួរ​យក​មក​ចែកចាយ​ឆ្លង​ឆ្លើយ​តាម facebook ឡើយ​។ តើ​បាន​អ្វី​ល្អ​មក​វិញ ក្រៅពី​គេ​វាយតម្លៃ ភាព​អា​មាស និង​ការ​បាត់បង់​កាន់តែ​ច្រើន​ឡើង​ៗ ​។ ជា​ពិសេស​អ្នក​ដែល​រង់ចាំ​ឱកាស​ជាន់​សម្លាប់​យើង គឺ​ពេល​ដូច​នេះឯង ​។

សូម​បងប្អូន​ប្រើប្រាស់ facebook មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រើ​អោយ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម​គ្រប់​ទីកន្លែង​៕​ ​

អត្ថបទសរសេរ ដោយ