ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​៣០​រូប​អាណត្តិ​ទី​២​ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ក្នុងស្រុក​២

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​១៩​ មិថុនា​ ២០១៩ មន្ត្រី​ក្រុមប្រឹក្សា​អាណត្តិ​ទី​២​ទាំង​៣០​រូប​ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ចំនួន​១៥​រូប និង​ស្រុក​អន្លង់​វែង​ចំនួន​១៥​រូប ក្រោម​អធិបតីភាព​លោក​ប៉ែន កុស​ល្យ…

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​១៩​ មិថុនា​ ២០១៩ មន្ត្រី​ក្រុមប្រឹក្សា​អាណត្តិ​ទី​២​ទាំង​៣០​រូប​ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ចំនួន​១៥​រូប និង​ស្រុក​អន្លង់​វែង​ចំនួន​១៥​រូប ក្រោម​អធិបតីភាព​លោក​ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ និង​មានការ​ចូល​ពី​មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ លោក​មេបញ្ជាការ​រង​ និង​កងកំលាំងប្រដាប់អាវុធ​​ជា​ច្រើន​រូប​ទៀត​។

លោក​មឿ​ន ផេ​ត នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​ឧត្តរមានជ័យ​បាន​ឡើង​ប្រកាស​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ទី​២​ទាំង​៣០​រូប​ចូល​កាន់​មុខ​តំណែង​ដោយ​យោង​ទៅ​តាម​អនុក្រឹត្យ​របស់​ក្រសួងមហាផ្ទៃ​។

លោក​ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ក្រុមប្រឹក្សា​ស្រុក​ទាំង​៣០​រូប​ដែល​បាន​ចូល​កាន់​មុខ​តំណែង​ថ្មី​ត្រូវ​តែ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ និង​រឹតចំណង​សាមគ្គីភាព​រវាង​មន្ត្រី​កងកំលាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជូន​ដល់​សង្គម​ជាតិ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ