ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល ​ជាប់​ទោស​ពុក​រលួយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អតីត​ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន កាលពី​ថ្ងៃ​ទី​២០​មិថុនា​ក្នុង​ឱកាស​នៃ​សវនាការ​កាត់ទោស​រូបគេ បាន​ទទួលស្គាល់​ពី​អំពើ​ពុក​រលួយ ។ តុលាការ​ប្រជាជន​ក្រុង​TIANJIN​ភាគ​ខាងជើង​ចិន​គូសបញ្ជាក់​ថា លោក​MENG HONGWEI​អាយុ​៦៥​ឆ្នាំ​បាន​ទទួល​សារភាព​ថា រូបគេ​បាន​ទទួល​សំណូក​១៤,៤៦​លាន​យន់…

ប្រទេស​ចិន ៖ អតីត​ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន កាលពី​ថ្ងៃ​ទី​២០​មិថុនា​ក្នុង​ឱកាស​នៃ​សវនាការ​កាត់ទោស​រូបគេ បាន​ទទួលស្គាល់​ពី​អំពើ​ពុក​រលួយ ។ តុលាការ​ប្រជាជន​ក្រុង​TIANJIN​ភាគ​ខាងជើង​ចិន​គូសបញ្ជាក់​ថា លោក​MENG HONGWEI​អាយុ​៦៥​ឆ្នាំ​បាន​ទទួល​សារភាព​ថា រូបគេ​បាន​ទទួល​សំណូក​១៤,៤៦​លាន​យន់ ប្រមាណ​១,៨៦​លាន​អឺ​រ៉ូ​។ សាលក្រម​កាត់ទោស​រូបគេ​ត្រូវ​ប្រកាស​នា​ពេល​ក្រោយ​។ ទូរទស្សន៍​រដ្ឋ​ចិន​CCTV បាន​បង្ហាញ​រូប​លោក​MENG HONGWEI ក្នុង​សាល​សវនាការ​អម​ដោយ​ប៉ូលិស​២​នាក់​។

តុលាការ​គូសបញ្ជាក់​ថា ពី​ឆ្នាំ​២០០៥​ទៅ​២០១៧​លោក​MENG HONGWEI​ឆ្លៀត​ប្រើ​តំណែង​និង​អំណាច​របស់​លោក ដើម្បី​ជួយ​ដល់​បណ្ដា​សហគ្រាស​ក្នុង​កិច្ចការជំនួញ និង​ជួយ​បណ្ដា​បុគ្គល​ឲ្យ​បាន​ឡើង​ឋានៈ ទល់​នឹង​ការ​សូកប៉ាន់​។ ជន​នេះ​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​មួយ ដែល​ទទួលស្គាល់​កំហុស​របស់​គេ​។

លោក​HONGWEI​ក៏​ធ្លាប់​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ចិន​និង​ជានា​យក​ការិយាល័យ​ប៉ូលិស​សមុទ្រ ត្រូវ​បាន​បណ្ដេញ​ចេញពី​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​និង​ពី​រាល់​តំណែង​ផ្លូវការ​។ ភរិយា​របស់​លោក​គឺ​លោកស្រី​GRACE MENG ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​បារាំង​កាលពី​ឧសភា កាលពី​ថ្ងៃ​ទី​២០​មិថុនា បាន​រិះគន់​សវនាការ​កាត់ទោស​ស្វាមី​លោកស្រី​។ លោកស្រី​និយាយ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​យើង​មានការ​អាម៉ាស់ រុញច្រាន​ពួក​យើង​ឲ្យ​ធ្លាក់​ក្នុង​ភក់ ដោយ​ចោទប្រកាន់​ប្ដី្ដ​ី​លោកស្រី​ពី​រឿង​ដែល​គេ​ពុំ​បាន​ប្រព្រឹត្ត​។ បែប​នោះ​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​ការ​ពិត​បាន​ឡើយ​។

លោក​HONGWEI​បាន​បាត់​ដំណឹង​ក្រោយ​ពី​លោក​ចាក​ចេញពី​ទីក្រុង​លី​យ៉ុ​ង​បារាំង​។ ប្រមាណ​១០​ថ្ងៃ​ក្រោយមក​ក្រុង​ប៉េ​កាំ​ង​ប្រកាស​ថា លោក​បាន​មក​កាន់​ចិន​ហើយ​ត្រូវ​ជាប់​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​រូបគេ​ក៏​ត្រូវ​ចាប់​ឃុំឃាំង​ចាប់តាំងពី​ពេល​នោះ​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ