ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿងញៀ.ន​ជាង​២​តោន​ដឹក​ចេញពី​តុលា​ការ…!

4 ឆ្នាំ មុន
  • ភ្នំពេញ

​​​​រាជធានី​ភ្នំពេញ​ ៖ តាមសេចក្តី​រាយ​ការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​រៀបចំ​ធ្វើការ​វេច​ខ្ចប់​ដោយ​យកចិត្តទុកដាក់ និង​យ៉ាង​ត្រឹមត្រូវ​នូវ​វត្ថុ​តាង​គ្រឿងញៀន និង​សារធាតុ​ផ្សំ​គ្រឿងញៀន…

​​​​រាជធានី​ភ្នំពេញ​ ៖ តាមសេចក្តី​រាយ​ការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​រៀបចំ​ធ្វើការ​វេច​ខ្ចប់​ដោយ​យកចិត្តទុកដាក់ និង​យ៉ាង​ត្រឹមត្រូវ​នូវ​វត្ថុ​តាង​គ្រឿងញៀន និង​សារធាតុ​ផ្សំ​គ្រឿងញៀន មានប្រមាណ​ជាង​២​តោន ​សម្រាប់​ត្រៀម​កម្ទេច​ចោល ។

ប្រភព​​​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​​ថា ពិតជា​មានការ​ដឹក​ចេញ​នូវ​សារធាតុ​ផ្សំ​គ្រឿង ញៀន និង​គ្រឿងញៀន​ប្រមា​ណ​ជាង​២​តោន តាមរ​ថយន្ត​ធុន​ធំ​មួយ​គ្រឿង និង​មាន​រថយន្ត​សមត្ថ​កិច្ច​តាម​ការពារ​មួយ​គ្រឿង​ពិតប្រាកដ​មែន ។ គ្រឿងញៀន និង​សារធាតុ​ផ្សំ​គ្រឿងញៀន​ជាង​២​តោន​នោះ គឺជា​វត្ថុ​តាង​ដែល​សមត្ថកិច្ច​​បើក​ប្រ​តិ​បត្តការ និង​ចាប់​យក​ពី​ក្រុម​ជន​សង្ស័យ ឬ​ឈ្មួញ​គ្រឿងញៀន ដែល​បាន​ធ្វើ​សកម្មភាព​កន្លង​មក និង​ត្រូវ​បាន​សាលក្រម​សម្រេច​ចូល​ជា​ស្ថាពរ​ទៀត​ផង ។

មន្ត្រី​សាលាដំបូង​បន្ត​ថា គ្រឿងញៀន និង​សារធាតុ​ផ្សំ​គ្រឿងញៀន​ជាង​២​តោន​នោះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ត្រៀម​ដុត​ក​ម្រេ​ចោល​នៅ​ថ្ងៃ​ទី​២៦ ​មិថុនា ខាង​មុខ​នេះ និង​មានប្រារព្ធ​​ធ្វើ​ឡើង​នៅ​ម​ជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្រោម​ការ​ចូលរួម និង​រៀ​ចំ​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​សំណាក់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ