ដោះស្រាយ​វិវាទ​ចំនួន​៧៨​បណ្តឹង និង​ថ្វាយ​មតិ​ព្រះមហាក្សត្រ​វិ​សោ​ន​កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ចំនួន​មួយ​


រាជធានី​ភ្នំពេញ ៖ សម្រាប់​អាណត្តិ​៣​ឆ្នាំ​លើក​ទី​៧ (២០១៦-២០១៩) ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ដោះស្រាយ​វិវាទ​ចំនួន​៧៨​បណ្តឹង និង​បាន​ថ្វាយ​មតិ​ព្រះមហាក្សត្រ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ចំនួន​១​ករណី ។

លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​លើក​ឡើង​ថា ក្នុង​ពិធី​អបអរសាទ​ទិវា​បូក​សរុប​សមិទ្ធផល​ការងារ​ក្នុង​អាណត្តិ​៣​ឆ្នាំ ៣​លើក ទី​៧ (២០១៦-២០១៩) និង​ទិស​ដៅ​ការងារ​សម្រាប់​អាណត្តិ​៣​ឆ្នាំ លើក​ទី​៨ (២០១៩-២០២២) នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា​ថា ក្នុង​រយៈពេល​៣​ឆ្នាំ ក្នុង​អាណត្តិ​ទី​៧ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ស្មារតី ដោយ​ទទួលខុសត្រូវ​នឹង​បាន​រួមចំណែក​ជាមួយ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ​ក្នុង​ការ​ធានា​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​សង្គម ជា​ពិសេស​ការ​ពិនិត្យ​គោលការណ៍​សន្តិសុខ​ក​តិ​យុ​ត្តិ​ដែល​ជា​មូលស្ថាន​គ្រឹះ ដើម្បី​រក្សា​ឲ្យ​មាន​នីតិរដ្ឋ ។

លោក​បន្ត​ថា ជាក់ស្តែង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ថ្វាយ​មតិ​ព្រះមហាក្សត្រ​ក្នុង​ការ​ធ្វើ​វិ​សោ​ន​កម្ម​រដ្ឋធម្មនុញ្ញ​ចំនួន​មួយ ដោះស្រាយ​បណ្តឹង​ចំពោះ​វិវាទកម្ម​នៃ​កា របោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​ចំនួន​៧៨​បណ្តឹង ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​ចំនួន ១៦​ករណី និង​សំណើរ​ផ្សេង​ស្រប​តាម​ច្បាប់ ។

លោក​បាន​បន្ត​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏​បាន​កែសម្រួល​លិខិត​បទដ្ឋាន​ក​តិ​យុ​ត្តិ​ពាក់ព័ន្ធ​នឹង​ម​ត្ថ​កិច្ច​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​បទបញ្ជាផ្ទៃក្នុង​នៃ​ក្រុម​ន​ប្រឹក្សា​ធម្មនុញ្ញ​នៃ​បទ​ប​ញ្ទា​ស្តី​ពី​នីតិវិធី​ដែល​ត្រូវ​អនុត្ត​នៅ​មុខ​ក្រុមប្រឹក្សាធម្មនុញ្ញ ។លោក​បន្ថែម​ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏​បាន​ដាក់​ចេញ​នូវ​គុណ​តម្លៃ​ស្នូល​ដោយ​បាន​បង្កើត​ឲ្យ​អនុវត្ត​នូវ​គុណ​តម្លៃ​ស្នូល​របស់​ស្ថាប័ន គឺ​គោរព​នីតិរដ្ឋ ការពារ​ឯករាជ្យ អនុវត្ត​អា​ព្យា​ក្រឹត្យ​ភាព ។ ការ​លើក​ឡើង​ពី​គោល​គំនិត​ដែល​បាន​អនុវត្ត​រួម​មាន ១- ការ​លើកកម្ពស់​សុ​ក្រឹត្យ​ភាព​នៃ​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ២-​ពង្រឹង​ការ​ជឿជាក់ និង​ទុកចិត្ត​ក្នុង​ចំណោម​មជ្ឈដ្ឋាន​សាធារណៈ ៣-​បញ្ជ្រៀប​គោល​ការ​ធម្មនុញ្ញភាព​និយម និង​សិទ្ធ​របស់​មជ្ឈដ្ឋាន​សាធារណ ។

លោក​បញ្ជាក់​ថា​«​អនុវត្ត​ពេល​នេះ​យើង​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​សហ​ការណ៍​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​បញ្ចូល​បទ​បញ្ញា​ត្តិ​គ្រឹះ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ទៅ​ក្នុង​កម្មវិធី​សិក្សា​ទាំង​បី​កម្រិត គឺ​កម្រិត​បឋម​សិក្សា កម្រិត​មធ្យមសិក្សា​បឋម​ភូមិ និង កម្រិត​មធ្យមសិក្សា ទុតិយ​កភូមិ​ដែល​ជា​កិច្ចការ​មួយ​សំខាន់​ក្នុង​ការ​កសាង សីលធម៌​សង្គម និង​ដំណើរការ​ពង្រីក ការ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​» ។

ទន្ទឹម​នឹង​នេះ​លោក​ប្រធាន​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ ថ្នាក់ដឹកនាំ​ទីប្រឹក្សា​ជំនួយការ និង​មន្ត្រី​បុគ្គលិក​ទាំងអស់​ដែល​បាន​រួម​គ្នា​ខិតខំ​បំពេញភារកិច្ច​ទៅ​តាម​តួនាទី​រៀង​ៗ​ខ្លួន​រហូត​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ និង​បាន​ណែនាំ​ឱ្យ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បន្ត​សហប្រតិបត្តិការ​ល្អជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រ​សួ ង​យុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​សារព័ត៌មាន ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ