ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​លោភលន់​របស់​មនុស្ស​មិន​ចេះ​ស្កប់ស្កល់

4 ឆ្នាំ មុន

តម្រូវការ​របស់​មនុស្ស​ប្រៀប​បាន​នឹង​ផ្ទៃសមុទ្រ​ទោះជា​ទន្លេ ស្ទឹង បឹងបួ​ហូរ​ចាក់​ចូល​យ៉ាង​ក៏​នៅ​មិន​ចេះ​ពេញ​យ៉ាងណា ភាព​លោភលន់​របស់​មនុស្ស​ទោះជា​មាន​ភ្នំ​មាស​ដប់​នៅ​តែ​មិន​ស្កប់ស្កល់​ក៏​យ៉ាងនោះ​ដែរ ។ មើលចុះ​មនុស្ស​ពួក​ខ្លះ​មានមុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេលវេលា​ដើរ​ទាក់​ចិត្តថ្លើម​អ្នក​ដទៃ ជាង​មាន​ពេលវេ​លា​នៅ​ជាមួយ​គ្រួសារ​ខ្លួនឯង គេ​ខំ​ស្ទុះ​ទៅ​លិច ស្ទុះ​ទៅ​កើត​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​សុខចិត្ត លះ​បង់​ពេលវេលា​ទៅ​ប្រភព​ខាងក្រៅ​ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ…

តម្រូវការ​របស់​មនុស្ស​ប្រៀប​បាន​នឹង​ផ្ទៃសមុទ្រ​ទោះជា​ទន្លេ ស្ទឹង បឹងបួ​ហូរ​ចាក់​ចូល​យ៉ាង​ក៏​នៅ​មិន​ចេះ​ពេញ​យ៉ាងណា ភាព​លោភលន់​របស់​មនុស្ស​ទោះជា​មាន​ភ្នំ​មាស​ដប់​នៅ​តែ​មិន​ស្កប់ស្កល់​ក៏​យ៉ាងនោះ​ដែរ ។

មើលចុះ​មនុស្ស​ពួក​ខ្លះ​មានមុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេលវេលា​ដើរ​ទាក់​ចិត្តថ្លើម​អ្នក​ដទៃ ជាង​មាន​ពេលវេ​លា​នៅ​ជាមួយ​គ្រួសារ​ខ្លួនឯង គេ​ខំ​ស្ទុះ​ទៅ​លិច ស្ទុះ​ទៅ​កើត​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​សុខចិត្ត លះ​បង់​ពេលវេលា​ទៅ​ប្រភព​ខាងក្រៅ​ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ ឬ​ពុំនោះសោត ត្រូវ​ប្រឹងប្រែង​ព្យាយាម ប្រចុបប្រចែង​អ្នកតូច​អ្នកធំ​ដើម្បី​ផលប្រយោជន៍​នោះ​ៗ ។

ឯ​អ្នកខ្លះ​ទៀត​ខំ​ធើ្វ​ខ្លួន​ជា​មនុស្ស​ធ្វើការ​ដោយ​ទឹកចិត្ត​ស្មោះត្រង់ ប្រកប​របរ​ត្រឹមត្រូវ និង​ជា​អ្នក​ស្រឡាញ់​យុត្តិធម៌​នោះ បែរជា​គេ​មើល​មក​ថា យើង​ជា​មនុស្ស​ល្ងង់ ងប់​ង​ល់​នឹង​ការងារ មិន​ចេះ​រកស៊ី មិន​ចេះ​ចង់​មាន​ចង់បាន មិន​ចេះ​ឆក់​ឱកាស មិន​ឆ្លាត​ដូច​គេ​ទេ ។

រឿងរ៉ាវ​ទាំង​អស់នេះ​យើង​គួរ​បង្អោន​ចិត្ត​ព្រម​ឲ្យ​គេ​ថា​យើង​ជា​មនុស្ស​ល្ងង់​ចុះ កុំ​តូចចិត្ត កុំ​ធ្លាក់​ទឹកចិត្ត ព្រោះ​សម្តី​ស៊កសៀត​ទាំងនេះ​មិនមែន​ជា​ការ​ពិត​របស់​យើង​ទេ ។

ធ្វើការ​ដោយ​ស្មោះត្រង់ មាន​ទឹកចិត្ត​បរិសុទ្ធ​ចំពោះ​អ្នក​ដទៃ ស្លូតបូត​ត្រឹមត្រូវ សូ​ម្បី​មិនសូវ​មានទ្រព្យ​សម្បត្តិ​ដូច​គេ​ក៏​ដោយ តែ​យើង​សប្បាយ​ចិត្តនឹង​អំពើ​សុចរិត​របស់​យើង ហ្នឹងហើយ​សេចក្តីសុខ​របស់​សត្វលោក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ