ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាល​ខេត្ត​កែប​ថា ៖ ដើម្បី​ឱ្យ​កាន់តែ​ស្រស់បំព្រង ត្រូវ​ដាំ​ដើម​រំដួល​ជា​ច្រើន​បន្ថែម​ទៀត

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ «​ស្រប​ពេល​មានការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ខេត្ត​កែប​ទទួល​បាន​ពានរង្វាន់​ផ្ការំដួល​បី​ទង​ផង​ដែរ​» ។ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មាន​ប្រសាសន៍​បែប​នេះ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ មិថុនា…

ខេត្ត​កែប ៖ «​ស្រប​ពេល​មានការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ខេត្ត​កែប​ទទួល​បាន​ពានរង្វាន់​ផ្ការំដួល​បី​ទង​ផង​ដែរ​» ។ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មាន​ប្រសាសន៍​បែប​នេះ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ មិថុនា ខណៈ​មាន​មន្ត្រីរាជការ​សាលាខេត្ត​និង​ក្រុង​ចំនួន​២០០​នាក់​បាន​មក​ចូលរួម​ដាំ​ដើម​ផ្ការំដួល​នៅ​សួនច្បារ​សម្ដេច​តេ​ជោ​ហ៊ុន​សែន នៅ​ក្រុងកែប​។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា ខេត្ត​កែប​ត្រូវការ​ដាំ​ដើម​ផ្ការំដួល​អោយ​បាន​ច្រើន​បន្ថែម​ទៀត ​ព្រោះ​ផ្ការំដួល​មាន​ក្លិនក្រអូប ហើយ​លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ស្ថា​ប​ន័​ជួយ​ថែទាំ​ដើម​ផ្ការំដួល​ដែល​បាន​ដាំ​រួច ដើម្បី​ឱ្យ​ខេត្ត​កែប​មាន​សោ​ភ​ណ័​ភាព​កាន់តែ​ស្រស់បំព្រង និង​ស័ក្តិ​សមជា​ខេត្ត​ជាប់មាត់​សមុទ្រ​ដែល​ទទួល​បាន​ផ្ការំដួល​បី​ទង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ