ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឆ្មក់​មួយ​កន្លែង​ភ្លាម បាន​តម្រុយ​ជា​ច្រើន​កន្លែង​តែ​ម្តង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទីតាំង​ប្រមូលផ្តុំ​សត្វ​ជ្រូក​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តព្រៃវែង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ឆ្មក់​ចូល​បង្ក្រាប និង​ចាប់​បាន​សត្វ​ជ្រូក​រស់​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ចំនួន​៣៤​ក្បាល ។សកម្មភាព​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៩ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា​នេះ នៅ​ចំណុច​ទីតាំង​ដី​ភូមិ​មួយ​កន្លែង​ដែល​ម្ចាស់​ទុក​ចោល…

ខេត្តព្រៃវែង ៖ ទីតាំង​ប្រមូលផ្តុំ​សត្វ​ជ្រូក​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តព្រៃវែង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ឆ្មក់​ចូល​បង្ក្រាប និង​ចាប់​បាន​សត្វ​ជ្រូក​រស់​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ចំនួន​៣៤​ក្បាល ។សកម្មភាព​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៩ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា​នេះ នៅ​ចំណុច​ទីតាំង​ដី​ភូមិ​មួយ​កន្លែង​ដែល​ម្ចាស់​ទុក​ចោល ក្នុងភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ​នេះ គឺ​មន្ត្រី​ជំនាញ​បាន​ចាប់​រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង​ដែល​ដឹក​ជ្រូក​រស់​ចំនួន​៩​ក្បាល នាំ​ចូល​ពី​វៀតណាម​កាត់​ទឹកដី​ខេត្តស្វាយរៀង ហើយ​ក្រោយ​ពេល​ត្រូវ​ចាប់​ក្រុម​ឈ្មួញ​បាន​តវ៉ា​ថា ចាប់​តែ​ជ្រូក​របស់​ខ្លួន ចំណែក​ឈ្មួញ​ផ្សេង​ទៀត​រកស៊ី​ដូច​គ្នា​ដែរ​នៅ​ព្រៃឈរ កំពង់ត្របែក ម៉េច​ក៏​មិន​ចាប់ ។ តាម​រយៈ​ព័ត៌មាន​នេះ​ទើប​កម្លាំង​ជំនាញ​ពេទ្យសត្វ​ខេត្ត និង​នាយកដ្ឋាន​សហការ​គ្នា​តាម​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឆ្មក់​ចូល​បង្ក្រាប​នៅ​ពេល​នេះ​តែ​ម្តង ។

លោក ចិន វិសាល បាន​បញ្ជាក់​ទៀត​ថា សត្វ​ជ្រូករ​ស់ទាំង​៣៤​ក្បាល ដែល​បង្ក្រាប​បាន​នេះ​ជា​របស់​ឈ្មួញ​ឈ្មោះ វ៉ា ពៅ ដែល​គេ​បាន​ជួល​ម៉ូតូ​ដឹក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​ក្រាំង​លាវ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ចំណែក​វិធីសាស្ត្រ​របស់​គេ គឺ​ដឹក​មក​ប្រមូលផ្តុំ​នៅ​ទីតាំង​ខាងលើ រួច​ដឹក​ឡាន​យក​ទៅ​វាយ​ប៉ា​ស្ព័​រ​នៅ​ខេត្តស្វាយរៀង ក្លាយទៅជា​ជ្រូក​ក្នុងស្រុក​ទើប​ដឹក​ត្រឡប់​មក​ខេត្តព្រៃវែង​វិញ ហើយ​នាំ​បន្ត​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ​តែ​ម្តង ។

លោក ហ៊ុន សា​រ៉ាត់ អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បង្ក្រាប​ទីតាំង​ស្តុ​ប​ជ្រូក​ខាងលើ​សត្វ​ជ្រូករ​ស់ទាំង​៣៤​ក្បាល​ត្រូវ​បាន​ដឹក​យក​ទៅ​ទុក​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​បូម​ឈាម​ពិនិត្យ​មើល​រោគ​សញ្ញា​ថា តើ​វា​កើត​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​ដែរ​ឬទេ ហើយនឹង​ចាត់វិធានការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ