ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​រត់គេច​ទៅ​ណា​… តែ​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​អស់អ្នក​ភូមិ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ដល់​មុខ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង លុះ​ពេល​កាច់​បាន​សម្រេច​ហើយ ប្រុង​ជិះ​រត់គេច​ខ្លួន​ស្រាប់តែ​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ស្រែក​ឆោឡោ​ថា ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញ​តាម​ចាប់​បាន​ម្នាក់​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​រត់​រួច ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ដល់​មុខ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង លុះ​ពេល​កាច់​បាន​សម្រេច​ហើយ ប្រុង​ជិះ​រត់គេច​ខ្លួន​ស្រាប់តែ​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ស្រែក​ឆោឡោ​ថា ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញ​តាម​ចាប់​បាន​ម្នាក់​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​រត់​រួច ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ឃ្លាំង​អេ​ត​ចាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ឈ្មោះ ស៊ុំ សុ​ផា​ន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក និង​មានស្រុក​កំណើត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​៣ ខណ្ឌដូនពេញ ។ ជន​នេះ​មាន​ដែក​ចុង​ស្រួច ដែល​ជា​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​១​នៅ​ជាប់​ខ្លួន ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ចាន់​តូ អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ អ្នក​ទាំង​២​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-5506 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ម៉ាង មេន អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ឃ្លាំង​អេ​ត​ចាយ ។ ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​លា​ច ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បុរស​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​គាត់​បាន​ទុក​ម៉ូតូ​នៅ​មុខ​ឃ្លាំង​អេ​ត​ចាយ ហើយ​ខណៈ​ពេល​កំពុងធ្វើការ​ងារ​ក្នុង​ឃ្លាំង​អេ​ត​ចាយ ស្រាប់តែ​ជនសង្ស័យ​ខាង​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​ពេល​នោះ​កាច់​បាន​សម្រេច និង​ប្រុង​ជិះ​ចេញ​ទៅ​ហើយ ប៉ុន្តែ​គាត់​បានឃើញ​ទាន់ ។ ដោយ​ឃើញ​ជនសង្ស័យ​ឈ្មោះ ស៊ុំ សុ​ផា​ន ជា​អ្នក​កាច់​សោ ចំណែក​បក្សពួក​ឈ្មោះ​ចាន់ តូ បាន​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ស្រែ​កថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ដេញ​តាម​ចាប់​បាន​ម្នាក់ រួច​វាយ​ទាត់​ធាក់​បញ្ចេញ​កំហឹង​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​កក្លាក់ ចំណែក​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន​អ្នក​ភូមិ​បាន​នាំ​យក​ជនសង្ស័យ​ខាងលើ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​សាកសួរ និង​ក​សាំង​សំណុំរឿង​ចាត់ការ​តាម ច្បាប់ ហើយ​ជន​នោះ​បាន​សារភាព​ថា ខ្លួន និង​បក្សពួក​ពិតជា​មុខសញ្ញា​ចោរកម្ម​លួច​ម៉ូតូ​មែន ។ ដោយនៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ខណៈ​ដែល​ខ្លួន​កំពុង​ផ្សារ​ទួល​គោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ ចាន់​តូ បាន​ជិះ​ម៉ូតូ​ពី​ផ្សារ​បែក​ចាន ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទៅ​បបួល​ខ្លួន​ដើរ​លួច​កាច់​សោ​.​ក​ម៉ូតូ ។

បន្ទាប់​មក​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ធ្វើ​សកម្មភាព លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ឃ្លាំង​អេ​ត​ចាយ​ខាងលើ ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ចត​ទុក​ចោល​មុខ​ឃ្លាំង​ខ្លួន​ក៏​បាន​ចូល​ទៅ​កាច់​សោ​.​ក ចំណែក​ឈ្មោះ​ចាន់​តូ បាន​អង្គុយ​នៅ​លើ​ម៉ូត​ដែល​ជា​មធ្យោបាយ​រង់ចាំ​មើលផ្លូវ ។ លុះ​ពេល​កាច់​បាន​ប្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ស្រាប់តែ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ ហើយ​ឈ្មោះ​ចាន់​តូ បាន​ជិះ​ម៉ូតូ​រត់​ចោល​ខ្លួន​បាត់​ទើប​ខ្លួន​ត្រូវ​បាន​អ្នក​ភូមិ និង​ម្ចាស់​ម៉ូតូ​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ