ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​ធំ Arsenal តម្រង់​កាណុង​បា.ញ់​យក​តារា​ឆ្នើម​វ័យក្មេង​ម្នាក់​របស់​ក្លិប Celtic

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​តម្រង់​កាណុង​បាញ់​យក​កីឡាករ​របស់​ក្លិប Celtic ដោយសារ​តែ​ចិត្ត​ចង់​យក​កីឡាករ​រូប​នេះ​ទៅ​ជំនួស​កីឡាករ Nacho…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​តម្រង់​កាណុង​បាញ់​យក​កីឡាករ​របស់​ក្លិប Celtic ដោយសារ​តែ​ចិត្ត​ចង់​យក​កីឡាករ​រូប​នេះ​ទៅ​ជំនួស​កីឡាករ Nacho Monreal ។

គ្រូបង្វឹក Unai Emery ជឿជាក់​ថា​កីឡាករ​ស្កុ​ត​វ័យក្មេង អាយុ​២២​ឆ្នាំ អាច​ធ្វើ​ឱ្យ​ក្លិប​របស់​ខ្លួន​មាន​ភាព​លេចធ្លោ​ជាង​ពេល​នេះ​។ កាលពី​រដូវ​កាល​មុន ក្លិប​កាំភ្លើង​ធំ​មិន​លេង​បាន​ល្អ​ឡើយ ព្រោះតែ​ខ្សោយ​ផ្នែក​ខាងក្រោម​។ គេ​បាន​ធ្លាក់​ក្នុង​ការ​ប្រកួត​ក្នុងស្រុក​៤ និង​ចាញ់ Chelsea ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Europa League​។

ដូចនេះ​ហើយ លោក Emery ចង់បាន​កីឡាករ​ថ្មី វ័យក្មេង មក​ធ្វើ​ឱ្យ​ក្លិប​ខ្លាំង​ឡើង​វិញ​។ ប្រសិនបើ Manchester City និង Liverpool មិន​ហ៊ាន​ជះ​លុយ នោះ Arsenal នៅ​ជះ​ទៅ​ជា​មិន​ខាន សម្រាប់​កីឡាករ Kieran Tierney ម្នាក់​នេះ​។

ដោយសារ​តែ​កុងត្រា​របស់​គេ​នៅ Celtic មិន​ទាន់​ផុត រហូត​ដល់​២០២៣ តម្លៃ​ខ្លួន​សម្រាប់​ការយ​កមក​នៅ​ពេល​នេះ គឺ​មិន​ថោក​នោះ​ឡើយ​តែ​កីឡាករ Monreal អាយុ​៣៣​ឆ្នាំ នឹង​ផុត​កុងត្រា​ជាមួយនឹង Arsenal នា​ពេល​ខាង​មុខ ហើយ​ក៏​នឹង​មិន​បន្ត​កុងត្រា​ទៀត​ដែរ ដោយសារ​តែ​ចាស់​ជ្រុល ។ ដូចនេះ Arsenal គឺ​ពិតជា​ត្រូវការ​កីឡាករ​ថ្មី​មក​លេង​ជាក់​ជា​មិន​ខាន​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ