សាធារណរដ្ឋ​កូរ៉េ​នឹង​នាំ​សម្ភារ​សំណង់​ប្រជែង​ទីផ្សារ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ​៖ សាធារណរដ្ឋ​កូរ៉េ និង​នាំ​សម្ភារ​សំណង់ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក៏​ដូច​ជា ធ្វើការ​វិនិយោគ​លើក​វិស័យ​សំណង់​នៅ​កម្ពុជា ។ ​ការ​ធ្វើ​វិនិយោគ​នេះ​លើក​វិស័យ​សំណង់​នេះ​ត្រូវ​បាន​ភាគី​កម្ពុជា​ប្រកាស​ស្វាគមន៍​ព្រោះថា កម្ពុជា​បាន​កំពុង​ត្រូវការ​អ្នក​វិនិយោគ​ដែល​គោរព​ច្បាប់​បាន​របស់​ខ្លួន ។

លោក ហាន់ ឃៀង តំណាង​លោក ឧក​ញ្ញា​ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ពី​ធី​ធុរកិច្ច​សម្ភារ​សំណង់ កម្ពុជា​-​កូរ៉េ ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​២០១៩​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ និង​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់ ព្រមទាំង​ការ​ផ្ត​ត់​សម្ភារ​បរិក្ខា និង​គ្រឿងចក្រ​សំណង់​របស់ ប្រទេស​ទាំង​ពីរ (​កម្ពុជា​- កូរ៉េ​) បាន​ជួប​ពិភាក្សា​ធុរកិច្ច​ជាមួយ​គ្នា​ដោយ​ផ្ទាល់ ។

លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ។ ជាង​នេះ​កម្មវិធី​នេះ ក្រោយ​ពី​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​សាធារណៈ​កូរ៉េ លោក មូ​ន ចេ​អ៊ិ​ន ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​កម្ពុជា​-​កូរ៉េ ដែល​បាន​ពង្រឹង​មិត្តភាព និង កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែម​ទៀត​» ។ លោក​បាន​បន្ថែម​ថា ក្នុង​នាម​ជា​វិស័យ​ឯកជន​សូម​គាំទ្រ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ​ក្នុង​ការ​គិតគូរ និង​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​រវាង​ប្រទេស​ពីរ ។ មិនតែប៉ុណ្ណោះ​ក៏​បាន​ជំរុញ​ឲ្យ​មានការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ។

លោក Nakyoung Oh ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា​កម្មវិធី​ថ្ងៃនេះ​គឺជា​ភស្តុ​តាង​មួយ​ដែល​បង្ហាញ​អំពី​ដំណើរការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើក​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ពឹងផ្អែក​លើ​ការ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ។ ហើយដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​របស់​ទីផ្សារ​សំណង់​កម្ពុជា ។ កម្មវិធី​នេះ​ក៏​បាន​ក្លាយទៅជា​កម្មវិធី​សម្រាប់​ធ្វើការ​ណែនាំ​សម្ភារ និង​គ្រឿង​បរិក្ខា​សំណង់​ប្រកបដោយ​គុណភាព​របស់​កូរ៉េ ជូន​សហគ្រាស​កម្ពុជា​ផង​ដែរ ។

លោក​បន្ថែម​ថា ថ្វី​ត្បិត​ថា មាន​ផ​លិ​ផល​ជា​ច្រើន​ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​កម្ពុជា​ព៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ផលិតផល​ទាំងនេះ​ពិតជា​នឹង​ជួយ​សម្រួល​ក្នុង​ការ​សាងសង់​សំណង់​អគារ​ដ៏​ប្រណិត​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​សង្ឃឹមថា កម្មវិធី​ថ្ងៃនេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ពី​សំណាក់​សហគ្រាស​កូរ៉េ និង​សហគ្រាស​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ជួយ​ឲ្យ​វិស័យ​សំណង់​កម្ពុជា​មានកា​រីក​ចម្រើន​បន្ថែម​ទៀត ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជួយ​រក្សា​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ​» ។

ចំណែក​លោក ឆាន់ សូរ្យ​ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា កម្ពុជា​ពិតជា​ត្រូវការ​សម្ភារ​សំណង់​សម្រាប់​យក​មក​ប្រើប្រាស់ ​។ លោក​បញ្ជាក់​ថា ៖«​ថ្ងៃនេះ​ពិតជា​សំខាន់​ណាស់​ព្រោះថា វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​អភិវឌ្ឍ​លឿន​ដូច្នេះ​យើង​តម្រូវការ​ទាំង​ផ្នែក​បច្ចេកវិទ្យា​សម្ភារ​សំណង់ យើង​ត្រូវការ​» ។ លោក​បន្ត​ថា ដោយសារ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ឆាប់រហ័ស​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ល្បី​ៗ​ចំនួន​៨០​ក្រុមហ៊ុន​មក​ធ្វើ​មើល​ទីផ្សារ នៅ​កម្ពុជា ដើម្បី​លក់​សម្ភារ​របស់​ខ្លួន ។ លោក​បញ្ជាក់​ថា​៖«​កម្ពុជា​ជា​ទីផ្សារសេរី អី​ញ្ចឹ​ង​ទេ​យើង​ស្វាគមន៍​គ្រប់​ក្រុមហ៊ុន​ទាំងអស់​មក​ធ្វើការ​វិនិយោគ​អាជីវកម្ម​នៅ​កម្ពុជា ប៉ុន្តែ​ត្រូវ​គោរព​ច្បាប់​កម្ពុជា​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ