ទីតាំងផលិតឡេលាបនេះ ត្រូវប៉ូលិសដេកយាមទាល់ម្ចាស់ចេញមុខព្រមឱ្យចូលឆែក
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តាមប្រសាសន៍លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃឱ្យដឹងថា មុនឈានដល់ការបង្ក្រាបក្នុងទីតាំងលួចលាក់ផលិតឡេក្លែង ក្លាយ និងបន្លំម៉ាកសញ្ញាគេនោះ កម្លាំងជំនាញរបស់នាយកដ្ឋានននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
បានស្រាវជ្រាវយ៉ាងល្អិតល្អន់ ហើយដឹងច្បាស់ពីក្រុមជនទុច្ចរិតបានលួចប្រព្រឹត្តបទល្មើសនោះ ទើបសុំបើកការស៊ើបអង្កេតទៅព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីឃាត់ខ្លួនម្ចាស់ទីតាំង និងរឹបអូសវត្ថុតាង ទាំងនេះ ។

ទីតាំងលួចលាក់ផលិតឡេក្លែងក្លាយស្ថិតនៅផ្ទះលេខ៣១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ដោយបានធ្វើការចាប់យកវត្ថុតាងជាច្រើនប្រភេទ មានម្សៅលាយឡេ សំបកវេចខ្ចប់ ឧប ករណ៍ដូចជាម៉ាស៊ីនកែច្នៃជាដើម ។

លោកឡុង ស្រេង បន្តថា ពេលកម្លាំងជំនាញចុះទៅដល់ ម្ចាស់ទីតាំងបានរំដោះកម្មករដែលកំពុងធ្វើការ
ទីនោះចេញ និងនាំគ្នាគេចខ្លួនបាត់អស់ តែបានធ្វើឱ្យសមត្ថកិច្ចបង្ខំចិត្តចាក់សោទ្វារ និងដេកយាម២យប់ ៣ថ្ងៃ ទើបម្ចាស់ទីតាំងបង្ហាញមុខ និងយល់ព្រមចូលរួមឆែកឆេរតាមដីការបស់ស្ថាប័យអយ្យការ ដើម្បី ពិនិត្យកន្លែងលួចលាក់ផលិតឡេក្លែងក្លាយនេះ នៅថ្ងៃទី២០ មិថុនា នេះ ។

គួរបញ្ជាក់ថា កិច្ចសហការចុះបង្ក្រាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននា យកដ្ឋាននគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ដែលជាប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែង សុគន្ធា ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។















ចែករំលែកព័តមាននេះ