ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ថា ៖ ដក​ផ្សិតលក់​ឱ្យ​​ភ្ញៀវ​ទេសច​រ​បាន​ប្រាក់​២០​ម៉ឺន​រៀល​ (មានវីដេអូ)

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ​ឱ្យ​តែ​ដល់​​ពេល​ធ្លាក់​ទឹកភ្លៀង​ដើមរដូវ​ គឺ​ប្រជាពលរដ្ឋ​ក្នុង​​សង្កាត់​កែប ក្រុងកែប តែង​ដើរ​រក​ដក​ផ្សិតស្មាច់ និង​ផ្សិត​អាកា​ស្យា​ពី​ជួរ​ភ្នំ​វ​ល្លិ៍​យក​មក​ដាក់​លក់​អោយ​ភ្ញៀវ​ទេសចរនៅ​តាម​ផ្លូវជាតិ​លេខ​៣៣ កៀក​នឹ​ង​ផ្លូវ​ចូល​ទៅ​កាន់​ក្រុងកែប​។ ស្ត្រី​ជា​អ្នកលក់​ផ្សិត​តាម​ផ្លូវ​ម្នាក់​ឈ្មោះ​គិត​សា​វឿ​ន អាយុ​៤១​ឆ្នាំ…

ខេត្ត​កែប ៖ ​ឱ្យ​តែ​ដល់​​ពេល​ធ្លាក់​ទឹកភ្លៀង​ដើមរដូវ​ គឺ​ប្រជាពលរដ្ឋ​ក្នុង​​សង្កាត់​កែប ក្រុងកែប តែង​ដើរ​រក​ដក​ផ្សិតស្មាច់ និង​ផ្សិត​អាកា​ស្យា​ពី​ជួរ​ភ្នំ​វ​ល្លិ៍​យក​មក​ដាក់​លក់​អោយ​ភ្ញៀវ​ទេសចរនៅ​តាម​ផ្លូវជាតិ​លេខ​៣៣ កៀក​នឹ​ង​ផ្លូវ​ចូល​ទៅ​កាន់​ក្រុងកែប​។

ស្ត្រី​ជា​អ្នកលក់​ផ្សិត​តាម​ផ្លូវ​ម្នាក់​ឈ្មោះ​គិត​សា​វឿ​ន អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ទៅ​រក​ដក​ផ្សិតស្មាច់ និង​ផ្សិត​អាកា​ស្យា​លក់​អោយ​ភ្ញៀវ​ទេសចរណ៍ ។ ស្ត្រី​ជា​អ្នកលក់​ផ្សិត​បាន​បន្ត​ថា អ្នក​ភូមិ​កែវ​ក្រសាំង បាន​ប្រកបរ​បរដក​ផ្សិត​ទាំងនេះ​យកមក​លក់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​ក៏​មាន​រយៈពេល​ខ្លី​ដែរ ព្រោះតែ​រង់ចាំ​ធ្លាក់​ទឹកភ្លៀង​ដើមរដូវ​ ទើប​មាន​ផ្សិត​ដុះ ហើយ​គេ​អាច​ដើរ​រក​ដក​ផ្សិត​នៅ​ជួរ​ភ្នំ​វ​ល្លិ៍​ផង​ដែរ​។

ស្ត្រី​ជា​អ្នកលក់​ផ្សិត​បាន​បន្ត​ទៀត​ថា ផ្សិតស្មាច់ និង​ផ្សិត​អាកា​ស្យា​លក់​ក្នុង​១​គីឡូក្រាម​តម្លៃ​២​ម៉ឺន​រៀល បើ​មួយ​កូនកញ្ច្រែង​តូច​លក់​ក្នុង​តម្លៃ​៤​ពាន់​ទៅ​៥​ពាន់​រៀល ហើយ​កាលពី​ថ្ងៃ​ទី​១០ មិថុនា កន្លង​ទៅ​នេះ គាត់​លក់​ផ្សិតស្មាច់​អោយ​ភ្ញៀវ​ទេសច​រ​បាន​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ​។

ស្ត្រី​ជា​អ្នកលក់​ផ្សិត​ម្នាក់​ទៀត​បាន​និយាយ​ប្រាប់​ថា ឱ្យ​តែ​ភ្លៀង​ធ្លាក់​ដើមឆ្នាំ គឺ​ប្រជា​ពលរដ្ឋ​​តែង​នាំ​គ្នា​ទៅ​ដើររក​ដក​ផ្សិតស្មាច់ និង​ផ្សិត​អាកា​ស្យាយកមក​​ដាក់​លក់​នៅ​តាម​ដងផ្លូវ ដែល​អ្នកទិញ​ផ្សិត​យក​ទៅ​បរិភោគ ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ