ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​នេះ​ដឹង​ម្ល៉េះ?​…​ធាក់​ម៉ូតូ​ផ្តួល​ដែល​មាន​​គ្រឿង​អ​ល​ង្ក​ការ​ក្នុង​កែប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​គ្រឿងអលង្ការ​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​យក​គ្រឿងអលង្ការ​ពី​ជាង​ទៅ​ផ្ទះ​វិញ និង​បាន​ដាក់គ្រឿងអលង្ការ​មួយ​កាបូប​នៅ​ក្រោម​កែបម៉ូតូ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​តាម​តាំង​ពី​ផ្ទះ​ជាង ហើយ​បាន​បើក​បំ​បុក​ពីក្រោយ​ បណ្តាល​ឱ្យ​ដួល​រង​របួស តែ​មិនដឹង​ថា​ មាន​បំណង​អ្វី​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​គ្រឿងអលង្ការ​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​យក​គ្រឿងអលង្ការ​ពី​ជាង​ទៅ​ផ្ទះ​វិញ និង​បាន​ដាក់គ្រឿងអលង្ការ​មួយ​កាបូប​នៅ​ក្រោម​កែបម៉ូតូ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​តាម​តាំង​ពី​ផ្ទះ​ជាង ហើយ​បាន​បើក​បំ​បុក​ពីក្រោយ​ បណ្តាល​ឱ្យ​ដួល​រង​របួស តែ​មិនដឹង​ថា​ មាន​បំណង​អ្វី​នោះ​ទេ ហើយ​ក្រុម​ជន​នេះ ​ស្រាប់តែ​ស្លន់ស្លោ​លើក​ម៉ូតូ​ជិះ​រត់គេច​បាត់​ទៅ ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា នៅ​ជិត​អតីត​ស​ណ្ឋា​រ​គារ​ម៉ា​រ៉ា​ឌី គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា​ ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី ពណ៌​កាប់​ស្តាំ​ង ពាក់​ផ្លា​ក​លេខភ្នំពេញ ១WC-៨២៥៣ ដោយ​ដាក់​គ្រឿងអលង្ការ​មួយ​កាបូប​នៅ​ក្រោម​កែបម៉ូតូ ។ តាម​ស្ត្រី​រូប​នេះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចេញពី​កន្លែង​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ដើម្បី​ទៅ​ម្តុំ​វត្ត​សាមគ្គី​រង្សី​ គោលបំណង​យក​គ្រឿងអលង្ការ​ទៅ​ឱ្យ​ជាង​ធ្វើ​(​កង​ឈុត​) រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក ដោយ​ដាក់​កាបូប​ដែល​មានគ្រឿងអលង្ការ​ពេញ​ក្រោម​កែបម៉ូតូ តែ​គាត់​មិន​បានឱ្យ​ដឹង​ពី​ចំនួន​គ្រឿងអលង្ការ​នោះ​ទេ ។

ស្ត្រី​អាជីវករ​លក់​មាស​រូប​នេះ ​រៀបរាប់​ទៀត​ថា ពេល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧​ ជិតដល់​អតីត​ស​ណ្ឋា​រ​គារ​ម៉ា​រ៉ា​ឌី ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ តាមពីក្រោយ​គាត់​តាំងពី​វត្ត​សាមគ្គី​រង្សី កន្លែង​ធ្វើ​គ្រឿងអលង្ការមិនដឹង​ថា​បុក​ពីក្រោយ ឬ​ធាក់ម៉ូតូ​គាត់​នោះ​ទេ ​ធ្វើ​ឲ្យ​គាត់​ដួល​រង​របួស​បែក​មាត់ ។ ភ្លាម​ៗ​នោះ មាន​បងប្អូន​ប្រជាពលរដ្ឋ អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី​មក​ពីក្រោយ​ព្រោងព្រាត ធ្វើ​ឲ្យ​បុរស​​២​នាក់​នោះ ​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​ម៉ូតូ​គេចចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ដោយ​បន្សល់​ទុក​ស្បែកជើង​មួយ​ចំហៀង ។

ចំណែក​កាបូប​ដាក់​គ្រឿងអលង្ការ ត្រូវ​បាន​គាត់​បើក​កែបម៉ូតូ​យក​មក​ឱប​ជាប់​ខ្លួន​ទាំង​អារម្មណ៍​ភិតភ័យ ។ បន្តិច​ក្រោយ នគរបាល​ចរាចរណ៍​ដែល​ប្រចាំ​ការ​នៅ​គោលដៅ​ក្បែរ​នោះ បាន​ទៅ​ជួយ​យកជន​រង​គ្រោះ​ឱ្យ​មក​​អង្គុយ​នៅ​គោលដៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រួច​ហើយ​ស្ត្រី​រង​គ្រោះ ក៏​បាន​ទាក់​ទង​ហៅ​សាច់​ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ផ្ទះ។

អត្ថបទសរសេរ ដោយ