ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​សត្វ​គោ​ដើរ​ដេក​យ៉ាង​អនាធិបតេយ្យ​កំពុង​បង្ក​បញ្ហា​ប្រឈម​ក្នុង​សង្កាត់​ចំនួន​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វ​គោ​ជា​ច្រើន​ក្បាល​ដើរ​ដេក​តាម​ផ្លូវ ខ្លះ​ដេក​នៅ​លើ​ឃឿ​ន ហើយ​ខ្លះ​ទៀត​ដើរ​ដេក​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​ មិនឃើញ​ម្ចាស់​អើពើ ហើយ​ក៏​គ្មាន​ការ​រំខាន​ដល់​អាជ្ញាធរ​ទៀត ដែល​ហ្វូង​សត្វ​គោ​ទាំងនោះ​បាន​បង្ក​គ្រោះថ្នាក់​ជា​រឿយ​ៗ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ចំនួន​២ ហើយ​បង្កបញ្ហា​ប្រឈម​​ជាងគេ​គឺ​សង្កាត់​ត្រពាំង​ក្រសាំង…

រាជធានី​ភ្នំពេញ ៖ សត្វ​គោ​ជា​ច្រើន​ក្បាល​ដើរ​ដេក​តាម​ផ្លូវ ខ្លះ​ដេក​នៅ​លើ​ឃឿ​ន ហើយ​ខ្លះ​ទៀត​ដើរ​ដេក​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​ មិនឃើញ​ម្ចាស់​អើពើ ហើយ​ក៏​គ្មាន​ការ​រំខាន​ដល់​អាជ្ញាធរ​ទៀត ដែល​ហ្វូង​សត្វ​គោ​ទាំងនោះ​បាន​បង្ក​គ្រោះថ្នាក់​ជា​រឿយ​ៗ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ចំនួន​២ ហើយ​បង្កបញ្ហា​ប្រឈម​​ជាងគេ​គឺ​សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​សំរោង​ក្រោម ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ការ​មើលឃើញ​ជាក់ស្ដែង​គឺ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង មាន​ហ្វូង​សត្វ​គោ​ដេក​នៅ​មុខ​រោងចក្រ​ស្បែកជើង ទល់មុខ​ផ្សារ​បៃតង ដែល​ស្ថិត​ក្នុងភូមិ​ជង្រុក និង​មាន​ហ្វូង​សត្វ​គោ​ផ្សេង​ទៀត​ដេក​ម្តុំ​ផ្លូវ​រថភ្លើង រ៉ា​សំរោង ដែល​ស្ថិត​នៅ​ជិត​សង្កាត់​សំរោង​ក្រោម​តែ​ម្តង ។

អ្នក​ដែល​ឃើញ​ផ្ទាល់​ភ្នែក​បានអោយ​ដឹង​ថា នៅ​ទីតាំង​ផ្លូវ​ខាងលើ តែងតែមាន​ហ្វូង​សត្វ​គោ ដេក​នៅ​តាម​ដងផ្លូវ​ទាំង​កណ្តាល​យប់​អា​ធ្រា​ត្រ ហើយ​ផ្លូវ​ខាងលើ​មាន​រថយន្ត​តូច​-​ធំ​បើកបរ​ឆ្លងកាត់ ជា​ពិសេស​រថយន្ត​កុងតឺន័រ​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទីតាំង​ខាងលើ​តែងតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​សត្វ​គោ​ជា​ញឹកញាប់ ដែល​ខ្លះ​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត ហើយ​ខ្លះ​ទៀត​បណ្តាល​ឲ្យ​រង​របួស​ដល់​អ្នក​ធ្វើ​ដំណើរ ហើយ​គ្មាន​អាជ្ញាធរ​មក​ជួយ​ដោះស្រាយ​ដល់​ជន​រង​គ្រោះ​ឡើយ ។

ចំណែកឯ​ម្ចាស់​គោ​វិញ នៅ​ពេល​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ឬ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ គឺ​ម្ចាស់​គោ​មិន​ដែល​ចេញ​មុខ​មក​ដោះស្រាយ​ឡើយ ហើយ​នៅ​ពេល​កើត​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​រង​ការ​ខូចខាត ដោយ​ខាង​ជន​រង​គ្រោះ​មិន​ប្តឹងផ្តល់​អ្វី​នោះ គេ​តែងតែ​ឃើញ​ម្ចាស់​គោ​ចូល​មក​ដោះស្រាយ និង​សុំ​គោ​ពី​សមត្ថកិច្ច ឬ​អាជ្ញាធរ​យក​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ដោយ​មិន​គិត​ពី​ផល ប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ