ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបាត់មុខតាំងពីឆ្នាំ២០០៩ តើ Hummer អាច​វិល​ត្រឡប់​មក​វិញ​ដែរ​ឬទេ?

4 ឆ្នាំ មុន

ក្រុមហ៊ុន General Motors សុខចិត្ត​បញ្ឈប់​ការ​ផលិត​រថយន្ត Hummer កាលពី​ឆ្នាំ​២០០៩ ដើម្បី​ដោះស្រាយ​ការ​ក្ស័យធន ស្រប​ពេល​ជាមួយនឹង​សេដ្ឋកិច្ច​អា​មេ​រិ​ក​កំពុង​ដាំ​ក្បាល​ចុះ​ក្រោម​។ ខណៈនោះ តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់…

ក្រុមហ៊ុន General Motors សុខចិត្ត​បញ្ឈប់​ការ​ផលិត​រថយន្ត Hummer កាលពី​ឆ្នាំ​២០០៩ ដើម្បី​ដោះស្រាយ​ការ​ក្ស័យធន ស្រប​ពេល​ជាមួយនឹង​សេដ្ឋកិច្ច​អា​មេ​រិ​ក​កំពុង​ដាំ​ក្បាល​ចុះ​ក្រោម​។ ខណៈនោះ តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់ ដែល​ធ្វើ​ឱ្យ Hummer លក់​មិនកើត​សោះ ព្រោះតែ​វា​ស៊ីសាំង​ច្រើន​ពេក​។ មក​ដល់​ពេល​នេះ នៅ​ឆ្នាំ​២០១៩ អ្វី​ៗ​បាន​ផ្លាស់​ប្តូរ ដោយសារ​តែ​អ្នកទិញ​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​រថយន្ត​ភី​ក​អាប់​ឡើង​វិញ​។

គ្រប់​គ្នា​សុទ្ធតែ​បាន​គិតដល់​ការ​រស់​ឡើង​វិញ​របស់​យីហោ​រថយន្ត​នេះ តែ​មិន​បានដឹង​លឺ​ពី​ខាង​ក្រុមហ៊ុន​នោះ​ទេ តែ​ឥលូវ​នេះ ខាង​ក្រុមហ៊ុន GM ហាក់បីដូចជា​គិតគូរ​ដល់​ចំណុច​នេះ​ដែរ​។ ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង Bloomberg នាយក​ក្រុមហ៊ុន GM លោក Mark Reuss បាន​បញ្ជាក់​ពី​ចិត្ត​ចង់​ដាក់​ឱ្យ​មាន​ម៉ូ​ដែល Hummer ឡើង​វិញ​។

ក្រុមហ៊ុន GM កំពុង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​បដិវត្ត​រថយន្ត​អេ​ឡិច​ត្រូ​និក ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​សាក​គ្រប់​វិធី ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​។ Cadillac ត្រូវ​បាន​គេ​រំពឹង​ថា ជា​យីហោ​រថយន្ត​ដែល​នឹង​ទៅ​ជា​រថយន្ត​អេ​ឡិច​ត្រូ​និក ដែល​អាច​ក្លាយជា​គូប្រជែង​របស់ Tesla​។ នៅ​ពេល​ដែល យីហោ Cadillac អាច​ប្រជែង​ជាមួយនឹង Tesla បាន ពេល​នោះ​ហើយ ដែល Hummer អាច​រស់រាន​មានជីវិត​វិញ​។

យើង​បាន​មើលឃើញ​ថា Jeep ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​យីហោ Hummer អាច​ក្លាយជា​គូប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​ជា​មួ​យីហោ Hummer នេះ​ណាស់​។ លោក​ថា ពេល​នេះ​មិន​ទាន់​ច្បាស់​ទេ តែ​លោក​នឹង​ខំ​រក​គ្រប់​វិធី​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ