ការរញ្ជួយដីនេះ មហាជនសង្ស័យបង្កឡើងដោយសារតែមនុស្ស
តាមប្រភពពី Shanghaiist បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និងរបួស២០០នាក់ ក្រោយពីកើតមានការរញ្ជួយដីកម្រិត៦.០ នៅក្នុងខេត្ត Sichuan កាលពីយប់ថ្ងៃចន្ទកន្លងមក ។…
តាមប្រភពពី Shanghaiist បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និងរបួស២០០នាក់ ក្រោយពីកើតមានការរញ្ជួយដីកម្រិត៦.០ នៅក្នុងខេត្ត Sichuan កាលពីយប់ថ្ងៃចន្ទកន្លងមក ។…
តាមប្រភពពី Shanghaiist បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និងរបួស២០០នាក់ ក្រោយពីកើតមានការរញ្ជួយដីកម្រិត៦.០ នៅក្នុងខេត្ត Sichuan កាលពីយប់ថ្ងៃចន្ទកន្លងមក ។ ការរញ្ជួយដីនេះ កើតឡើងនៅវេលាម៉ោង១០និង៥៥នាទីយប់ ស្ថិតនៅក្នុងក្រុង Yibin។ ការរញ្ជួយនេះ ត្រូវបានមហាជនសង្ស័យអាចបណ្តាលមកពីការជីករ៉ែលើសកម្រិតនៅតំបន់នេះ ។

អគារជាច្រើនបានរលំទាំងនៅក្នុងក្រុង និងជុំវិញក្រុង ។ ផ្ទះជាច្រើនត្រូវបានដួលជាបន្តបន្ទាប់ ខណៈដែលផ្លូវថ្នល់ត្រូវបានប្រេះស្ទើរគ្រប់កន្លែង។ ខេត្ត Sichuan គឺជាតំបន់ដែលងាយនឹងរងគ្រោះរញ្ជួយដីជាងគេនៅចិន។ កាលពីឆ្នាំ២០០៨ ការរញ្ជួយដីយ៉ាងសាហាវមួយបានកើតឡើងនៅក្នុងតំបន់ Wenchuan ដែលស្ថិតនៅ៤០០គីឡូម៉ែត្រពីក្រុង Yibin ដែលស្ថិតក្នុងខេត្ត Sichuan។ ពេលនោះ មានមនុស្សស្លាប់ដល់ទៅជាង ៨៧០០០នាក់ ទាំងក្មេងទាំងចាស់។ (សម្រួលដោយ៖ ស្រីណា)

ចំពោះការរញ្ជួយដីលើកនេះ គឺស្ថិតនៅផ្ទៃខាងលើនៃដី ដែលធ្វើឱ្យមានការខូចខាតអាគារជាច្រើន។
ខាងក្រោមនេះ គឺជារូបភាពក្រោយពេលរញ្ជូយដីរួច៖




ចែករំលែកព័តមាននេះ