ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រសួងការពារជាតិ ៖ ជន​មួយ​ក្តាប់​តូច​កំពុង​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ភាព​រុងរឿង​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​មាន​ជន​មួយ​ក្តាប់​តូច​បាន​កំពុង​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ភាព​រុងរឿង​របស់​កម្ពុជា ដែល​ខំ​កសាង​យ៉ាង​ពិបាក ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​មាន​ជន​មួយ​ក្តាប់​តូច​បាន​កំពុង​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ភាព​រុងរឿង​របស់​កម្ពុជា ដែល​ខំ​កសាង​យ៉ាង​ពិបាក ។ សម្តេច ទៀ បាញ់ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា តាម​រយៈ​សន្តិភាព កម្ពុជា​បាន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដែល​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​សម្បូរ​សប្បាយ​រហូត​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​បំភ្លេច​អស់​នូវ​រាល់​ការ​លំបាក និង​ទុក្ខវេទនា​គ្រប់​បែប​យ៉ាង​ទម្រាំ​មាន​ថ្ងៃនេះ ។

សម្តេច​បញ្ជាក់​ថា «​មិនតែប៉ុណ្ណោះ​មាន​ជន​មួយ​ក្តាប់​តូច តែង​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ភាព​រីក​ចម្រើន​រុងរឿង​ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក ដោយហេតុ​ថា គេ​មិន​ដែល​បាន​រួមចំណែក​ក្នុង​ការ​ស្វែងរក​សន្តិភាព និង​ជំរុញ​ការ​អភិវឌ្ឍ​ទើប​គេ​មិន​យល់​អំពី​តម្លៃ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​បាន​មក​ពី​ការ​លះបង់ សាច់​ស្រស់ ឈាម​ស្រស់ និង​កម្លាំងកាយ​ចិត្ត​របស់​វីរជន​យើង​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា កិច្ចការ​ការពារ​ជាតិ​ជា​ភារកិច្ច​របស់​យើង​ទាំងអស់​គ្នា ។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស យុវជន យុវតី​នៃ​សម័យ​សន្តិភាព ព្យាយាម​ស្វែង​យល់​ចូលរួម និង​គាំទ្រ​ដល់​វិស័យ​ការពារ​ជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា​បន្ថែម​ទៀត ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​ក្រសួងការពារជាតិ​ទំនង​សំដៅ​ទៅ​កាន់​ក្រុមប្រឆាំង ពិសេស​នោះ​លោក សម រ​ង្ស៊ី ដែល​កំពុង​រក​យុទ្ធសាស្ត្រ​យក​កម្លាំង​ប្រជាជន​ដែល​គាំទ្រ​ខ្លួន ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ពី​ក្រៅប្រទេស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ