រាជធានីភ្នំពេញ៖ ការទូទាត់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ QR Codeរវាងកម្ពុជានិងថៃ បើមិនមានការកែប្រែឬផ្លាស់ប្តូរអ្វីនោះទេ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៩នេះ ខណៈដែលភាគីខាងកម្ពុជាមានធនាគារទំនាក់ទំនងចំនួន៣សម្រាប់ធ្វើប្រតិបត្តិការទូទាត់ឆ្លងកាត់ព្រំដែននេះ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយគម្រោង «ការទូទាត់តាមរយៈ QR Code រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ» កាលពីថ្ងៃទី ១៧ មិថុនាកន្លងទៅនេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា «ការទូទាត់តាមរយៈ QR Code រវាងកម្ពុជានឹងប្រទេសថៃ យើងសង្ឃឹមថាអាចនឹងចាប់ផ្តើមនៅចុងឆ្នាំនេះអាចទៅបាន ព្រោះការងារសំខាន់ធំៗយើងបានធ្វើការសម្រេចរួចអស់ហើយ»។ លោកស្រីបានបញ្ជាក់ថា «អ្វីដែលយើងធ្វើការជំរុញថ្ងៃនេះ គឺការទូទាត់តាមប្រព័ន្ធធនាគារ។
យើងប្រើប្រព័ន្ធ QR Codeនេះ យើងមិនកាន់លុយទេ យើងធ្វើការទូទាត់មែនតែធ្វើឡើងតាមរយៈធនាគារនិងធនាគារប៉ុណ្ណោះ »។ លោកស្រីលើកឡើងថា កាលពីខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងផ្នែកនវានុវត្តភាពហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់នៅរាជធានីភ្នំពេញ ដែលអនុស្សរណៈយោគយល់នេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាទូទាត់ ដើម្បីជំរុញប្រសិទ្ធភាពនិងសុវត្ថិភាពប្រតិបត្តិការទូទាត់ឆ្លងដែន និងលើកកម្ពស់ការប្រើប្រាស់រូបិវត្ថុជាតិ។
លោកស្រីសង្កត់ធ្ងន់ថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បាននិងកំពុងសិក្សាលើគម្រោងសហការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងពង្រឹងប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិក ឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ដោយប្រើ QR Code សម្រាប់ទូទាត់។ការទូទាត់ដោយប្រើ QR Code មានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់បរិយាប័ន្ន ហិរញ្ញវត្ថុ និងសម្រួលប្រតិបត្តិការទូទាត់ដោយសារបានជួយកាត់បន្ថយចំណាយប្រតិបត្តិការនិងពង្រឹងសុវត្ថិភាពក្នុងការទូទាត់ ។ម្យ៉ាងទៀតការប្រើ QR Code នេះនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ប្រាក់ចេញពីគណនីប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញឬទូទាត់ចំណាយនានាដូចជាសេវាព្យាបាលសុខភាពជាដើម ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព និងចំណាយតិចបំផុតបើប្រៀបធៀបនិងការប្តូរប្រាក់ និងការកាន់សាច់ប្រាក់ទៅទូទាត់។
លើសពីនេះ អតិថិជនពុំចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ដែលពេលខ្លះអាចទទួលរងនូវការខាតបង់គម្លាតអត្រាប្តូរប្រាក់ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ នោះទេ ។ ម្យ៉ាងទៀតអតិថិជនកម្ពុជា អាចធ្វើការចំណាយដោយមិនចាំបាច់បារម្ភពីការបាត់បង់ និងខ្វះខាតប្រាក់បាតថៃនៅពេលដែលគណនីប្រាក់រៀលនៅកម្ពុជា។
តាមលោកស្រីអគ្គនាយក បច្ចុប្បន្ន ប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជា ជាពិសេសការទូទាត់ជាអេឡិចត្រូនិកមានការរីកចម្រើនគួរឱ្យកត់សម្គាល់និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ការប្រកួតប្រជែងក្នុងប្រព័ន្ធធនាគារ និងការរីកចម្រើននៃបច្ចេកវិទ្យា បានជំរុញនិងផ្តល់ឱកាសឱ្យគ្រឹះស្ថានធនាគារដាក់ឱ្យប្រើប្រាស់សេវានិងឧបករណ៍ទូទាត់ថ្មីជាច្រើន ដើម្បីឆ្លើយតបទៅការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សក្នុងវិស័យធនាគារនិងកំណើននៃការធ្វើពាណិជ្ជកម្ម អេឡិចត្រូនិក ។
ស្របពេលដែលពិភពលោក កំពុងតែវិវត្តទៅរកយុគ្គសម័យឧស្សាហកម្ម៤.០ការជំរុញការទូទាត់ជាអេឡិចត្រូនិកតាមរយៈ QR Code មានអត្ថប្រយោជន៍ណាស់ សម្រាប់ការលើកកម្ពស់ការទូទាត់ក្នុងទីផ្សារហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងសម្រួលប្រតិបត្តិការទូទាត់យ៉ាងរលូន៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំពោះជនបរទេសម្នាក់ដែលមកដល់កម្ពុជា ហើយបង្ហោះវីដេអូរិះគន់កម្ពុជា...
រាជធានីភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ដោយផ្តល់ជូន...
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីវ័យទើប១៤ឆ្នាំជាកូនចុងម្នាក់ដោយអត់ទ្រាំនឹងទង្វើរបស់ឪចុងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយពីទង្វើដែលឪចុងបានចាប់រំលោភនាងអស់...
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...
ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្ត...
រាជធានីភ្នំពេញ ៖ វេទិកាចែករំលែកគំនិតស្តីពី «មាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើន សម្រាប់ ២០២០» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះនៅ AIS ទួលគោក ។ ដូច្នេះ...
រាជធានីភ្នំពេញ ៖ ដើម្បីជួយសង្គ្រោះគ្នានៅពេលកើតមានហេតុការណ៍ណាមួយចៃដន្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចចង់ឲ្យមានសមយុទ្ធផ្នែកយោធា ជាមួយ...
រាជធានីភ្នំពេញ ៖ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ដែលមានស្តង់ដាក់បង្ហាញផលិតផល៣៧២ស្តង់ ដែលបានបើកសម្ពោធ...
ខេត្តស្ទឹងត្រែង ៖ ឥទ្ធិពលនៃចំហាយវត្ថុធាតុគីមី បានជះឆួលចេញពីទីតាំងសិប្បកម្មដំឡើងទូកស្មាច់មួយកន្លែង បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ឯមន្ទីរ...
៤ថ្ងៃទៀតជាថ្ងៃព្រហស្បតិ៍ឡើងស័ក្តិ គ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៤មានព្រេងវាសនាល្អមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរកើតអំពី...