ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈរជើង​ចៅក្រម​ប្រដាល់​គុន​ខ្មែរ​3​រូប​​បន្ទាប់​ពី​រក​ឃើញ​កំហុស​បច្ចេកទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សម្រេច​បញ្ឈរជើង​ចៅក្រម​ប្រដាល់​ចំនួន​៣​រូប​មាន​រយៈ​៦​ស​ប្ដា​ហ៍​បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​មាន​កំហុស​បច្ចេកទេស​ក្នុង​ការ​ផ្ដល់​ពិន្ទុ​ការ​ប្រកួត​រវាង​កីឡាករ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​និង​កីឡាករ​ថៃ​ទួន ប៉េ នៅ​លើ​សង្វៀន​ទូរទស្សន៍ ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សម្រេច​បញ្ឈរជើង​ចៅក្រម​ប្រដាល់​ចំនួន​៣​រូប​មាន​រយៈ​៦​ស​ប្ដា​ហ៍​បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​មាន​កំហុស​បច្ចេកទេស​ក្នុង​ការ​ផ្ដល់​ពិន្ទុ​ការ​ប្រកួត​រវាង​កីឡាករ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​និង​កីឡាករ​ថៃ​ទួន ប៉េ នៅ​លើ​សង្វៀន​ទូរទស្សន៍
ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​១៥ មិថុនា ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​។

គួរ​រំលឹក​ថា ចៅក្រម​៥​រូប​ដែល​ទទួល​បន្ទុក​កាត់ក្ដី​នៅ​ក្នុង​ការ​ប្រកួត​នោះ​មាន​លោក ឡុ​ង សាល​វ័​ន្ត លោក រាម កុសល លោក ម៉​ង់ ស៊ី​ថន លោក ម៉ាត់ សា​រ៉​ន និង​លោក ទេស សា​រិ​ន ខណៈ​អាជ្ញាកណ្ដាល​គឺ​លោក អុិ​ន ខេ​ម​រិ​ន្ទ​។

ជា​លទ្ធផល​ចៅក្រម​ទាំង​៣​រូប​បាន​ដាក់​ពិន្ទុ​ឱ្យ​កីឡាករ​ថៃ​ឈ្នះ ឯ​ចៅក្រម​២​រូប​ទៀ​តះ​គឺ​លោក ទេស សា​រិ​ន និង​លោក ម៉ាត់ សា​រ៉​ន បាន​ដាក់​ពិន្ទុ​ឱ្យ​កីឡាករ​ខ្មែរ​ឈ្នះ​។

លោក មាស សុខ​គ្រី មន្ត្រី​ស្នងការ​ប្រកួត​ប្រចាំ​សង្វៀន​ស៊ី​អិន​ស៊ី​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​ទាំង​៣​នាក់​ពិតជា​ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដាក់​ពិន័យ​ចំនួន​៦​ស​ប្ដា​ហ៍​មែន ។ លោក​ក៏​យល់​ឃើញ​ថា ពួក​គេ​ពិតជា​ផ្ដល់​ពិន្ទុ​មិន​ត្រឹមត្រូវ​មែន ប៉ុន្តែ​លោក​គិត​ថា​គ្រាន់តែ​ជា​ការ​ព្រមាន​លើក​ទី​១​ប៉ុណ្ណោះ​វា​គ្មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ព្រោះ​វា​ជា​ច្បាប់​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​បាន​ចែង​ទុកជា​យូរ​មក​ហើយ ។ លោក​បញ្ជាក់​បន្ថែម​ថា កំ​ុ​ថា​ឡើយ​អ្នក​ដែល​មាន​កំហុស​សូ​ម្បី​តែ​អ្នក​ប្ដឹង​គេ​បើសិនជា​រក​ឃើញ​ថា ​គ្មាន​ការ​ពិត​វិញ​នោះ​ក៏​ត្រូវ​ទទួលកំហុស​ដូច​គ្នា ព្រោះ​វា​ជា​បទល្មើស​ដែល​នាំ​ឱ្យ​ខូច​ដល់​កិត្តិយស​របស់​គេ​។

លោក មាស វណ្ណ​ឌី មន្ត្រី​គណៈកម្មការ​តុ​និង​លោក រ័​ត្ន ស​ត្ថា មន្ត្រី​គណៈកម្មការ​វិនិច្ឆ័យ បាន​មាន​ប្រសាសន៍​​ស្រ​ដៀង​គ្នា​ថា ការ​ដាក់​ពិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ទៅ​លើ​មន្ត្រី​ចៅក្រម​ទាំង​៣​រូប​ខាងលើ​បែប​នេះ​ពិតជា​ត្រឹមត្រូវ​បំផុត ។ ច្បាប់​របស់​សហព័ន្ធ​មុន​នឹង​ធ្វើ​អ្វីមួយ​គឺ​មានការ​ត្រួតពិនិត្យ​ល្អិតល្អន់​ណាស់​រហូត​ដល់​ថ្នាក់​មានការ​ចាក់​ស្លាយ​រូបភាព​សា​ចុះឡើង​មើល​ពី​សកម្មភាព​ប្រកួត​ដើម្បី​ពិនិត្យ​ឱ្យ​ឃើញជាក់ស្ដែង​ទាំងអស់​គ្នា​។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ធ្លាប់​បាន​ព្រមាន​ធ្ងន់​ៗ​រួច​មក​ហើយ​ថា មន្ត្រី​ចៅក្រម​ណា​ដែល​ផ្ដល់​ពិន្ទុ​មិន​ត្រឹមត្រូវ ឈ្នះ​ឱ្យទៅ​ជា​ចាញ់ ចាញ់​ឱ្យទៅ​ជា​ឈ្នះ​ត្រូវ​តែ​ទទួល​ពិន័យ​ជា​ដាច់ខាត មិន​អាច​លើកលែង​បាន​ឡើយ ព្រោះ​វា​គឺជា​ច្បាប់ ធ្វើ​អ្វី​ត្រូវ​តែ​គោរព​ច្បាប់ ។

ម្យ៉ាងវិញទៀត​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​កាន់តែ​ខិតចូល​មក​ដល់​ហើយ សហព័ន្ធ​ត្រូវការ​ធនធាន​កីឡាករ កីឡាការិនី និង​មន្ត្រី​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​ចូលរួម​ប្រកួត​ដណ្ដើម​យក​មេដាយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ