Challenge ថ្មី​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​ស្រី​ៗ​ប្រើ​សុដន់​ដើម្បី​ផឹក​ភេសជ្ជៈ


ស្ត្រី​ដែល​ចូល​ចិត្ត​ផឹក​តែ Boba នៅ​អាស៊ី​កំពុង​នាំ​គ្នា​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​និន្នាការ​ថ្មី​មួយ​លើ​អ៊ី​ន​ធើ​ណេ​ត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផឹក​តែ​ដោយ​មិន​ប្រើ​ដៃ​កាន់​កែវ​នោះ​ទេ ។ នៅ​ក្នុង​និន្នាការ​ដែល​គេ​ឃើញ​មាននៅ​លើ​អ៊ី​ន​ធើ​ណេ​ត​នេះ គឺ​ស្ត្រី​ដែល​មាន​សុដន់​ធំ​ៗ​កំពុង​ចែករំលែក​រូបភាព​របស់​ពួក​គេ​ពេល​កំពុង​ផឹក​ភេសជ្ជៈ​ដ៏​ពេញ​និយម​នេះ​ដោយ​ដាក់​កែវ​នៅ​លើ​សុដន់ ហើយ​សុដន់​ទាំង​គូ​របស់​ពួក​គេ​គឺ​សម្រាប់​ទ្រ​កែវ ។

ការ​ប្រកួតប្រជែង​នេះ​បាន​ក្លាយជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​អ្នកលេង​អ៊ី​ន​ធើ​ណេ​ត​ជា​ច្រើន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​និន្នាការ​នោះ​ផង​ដែរ ដោយ​អ្នកខ្លះ​បាន​កត់​សម្គាល់ថា វា​ជា​បញ្ហា​ប្រឈម​មួយ​ដែល​មិនមែន​គ្រប់​ស្ត្រី​ទាំងអស់​អាច​ចូលរួម​បាន​យ៉ាង​ងាយស្រួល​នោះ​ទេ ។

អ្នក​ផ្សេង​ទៀត​បាន​ចង្អុលបង្ហាញ​ថា​ការ​ប្រកួតប្រជែង​នេះ គឺ​សម​ស្រប​ចាប់តាំងពី​មាននៅ​ក្នុង​កោះ​តៃវ៉ាន់​ជាដើម​កំណើត​នៃ «bubble tea phenomenon» ហើយ Boba មាន​ន័យ​ថា​ជា​ពាក្យ​សម្រាប់ «​សុដន់​ធំ​» ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ​៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ