ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ភ្លាម​ៗ​នាយក​ផ្សាយ​ព័ត៌មាន​គេហទំព័រ​ក្រាំងមាស​តាម​បណ្តឹង​មេធាវី​លោក​ឧកញ៉ា ទៀ វិចិត្រ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាស លោក ងិ​ន វាសនា ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ជិត​១០​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា…

ខេត្តកំពង់ឆ្នាំង ៖ នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាស លោក ងិ​ន វាសនា ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ជិត​១០​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ក្នុង​ហាង​ការ​ហ្វេ​មួយ ជិត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​កំហែង​យក​ៗ ។

លោក​លឹ​ម​ហាក់ មន្ត្រី កង​រាជ​អាវុធ​ហត្ត​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​លោក ងិ​ន វាសនា នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាស​ពិតមែន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ពី​បទ​បរិហារកេរ្តិ៍ និង​កំហែង​យក​តាម​ពាក្យបណ្ដឹង​របស់​មេធាវី​លោក​ឧកញ៉ា​ទៀ វិចិត្រ ដែល​បាន​ចោទប្រកាន់​លើស​បទល្មើស​ដូច​បាន​រៀបរាប់​មក​ខាងលើ ។ លោក​បាន​បញ្ជាក់​មិនមែន​ចាប់ តែ​លោក ងិ​ន វាសនា ទេ​សហការី​គាត់​ម្នាក់​ទៀត​ឈ្មោះ ទូច ឌី​ន អាយុ​៥១​ឆ្នាំ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​មួយទៀត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​លោក ងិ​ន វាសនា បាន​ចុះ​ផ្សាយ​អំពី​លោក​ឧកញ៉ា ទៀ វិចិត្រ ក្នុង​ករណី​នាំ​ប្រេង​គេចពន្ធ ចូល​មក​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា មេធាវី​លោក​ឧកញ៉ា ទៀ វិចិត្រ បានការ​ឲ្យ​លោក ងិ​ន វាសនា ចុះ​ផ្សាយ​បកស្រាយ​ឡើង​វិញ ។ ប៉ុន្តែ មិន​បានដឹង​ថា លោក ងិ​ន វាសនា បាន​បកស្រាយ​បំភ្លឺ​ឡើង​វិញ ឬ​ក៏​មិន​បាន​បកស្រាយ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​នោះ​ដែរ​ឬទេ ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ លោក​ងិ​ន វាសនា ត្រូវ​បាន​ចាប់ខ្លួន ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដែល​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​ជា​បទល្មើស​ជាក់ស្ដែង ។

ជុំវិញ​បញ្ហា​នេះ​លោក លឹ​ម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដដែល​បាន​បញ្ជាក់​ថា​លោក ងិ​ន វាសនា បាន​ទាមទារ​ប្រាក់​ចំនួន​២៨០០​ដុល្លារ ប៉ុន្តែ​ត្រូវ​គ្នា​ត្រឹម ២.៤០០​ដុល្លារ​ជា​ថ្នូរ​និង​ការ​បិទ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ ។ យ៉ាងនេះ​ក្តី លោក ងិ​ន វាសនា និង​សហការី​គេហទំព័រ​ក្រាំងមាស ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ